ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសកាលពីម្សិលមិញថា ផ្លូវរថភ្លើងតភ្ជាប់ពីរាជធានីភ្នំពេញទៅព្រលានយន្តហោះគឺត្រូវបានសម្រេចចេញជារូបរាងបានចំនួន ៥០ ភាគរយហើយ ។
លោក ស៊ុន ចាន់ថុល បានបន្ថែមទៀតថា នៅក្នុងខែធ្នូខាងមុខនេះ រថភ្លើងថ្មីនឹងបើកឲ្យប្រជាជនយើងធ្វើដំណើរនិងផ្ញើរឥវ៉ាន់ ដោយឥតគិតថ្លៃ ក្នុងរយៈពេល ៣ ខែដំបូង ។
រថភ្លើងថ្មី នឹងបង្កើនការងាយស្រួលជាងមុនដល់អ្នកដំណើរ និងជួយកាត់បន្ថយគ្រោះថ្នាក់ ព្រមទាំងបញ្ហាផ្លូវស្ទុះផងដែរ ។
គួរបញ្ជាក់ឲ្យដឹងទៀតថា ហើយថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានប្រកាសថា លោកនឹងសាងសងព្រលានយន្តហោះថ្មី នៅខេត្តកណ្តាលថែមទៀតផង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ khmertimes