CamNews

កីឡាអន្តរជាតិ 

Eliaquim Mangala បង្កើតក្ដីសង្ឃឹមថ្មីចំពោះប្រធាន Manchester City

ព័ត៌មានកីឡា៖ ក្លឹប Manchester City ដែលមួយរយៈមុនទទួលការបរាជ័យពីដៃគូររបស់ខ្លួន Arsenale នៅ Wembley​​ ឥលូវបានចុះហត្ថលេខាស្វាគមន៍ យកកីឡាករថ្មីទៀតមកពី Porto ក្នុងតំលៃមួយ​ដែល​ត្រូវ​​បានគេយល់ថាប្រហែល ៣២ លានផោន

កីឡាករខ្សែការពារ​របស់ Porto ឈ្មោះថា Eliaquim Mangala ត្រូវបានទទួលការចាប់អារម្មណ៍ជាខ្លាំង​ពីក្រុម Manchester City​។ ចំពោះសម្ពន្ធភាពក្រុមទាំងពីរ ក៏បានយល់ព្រមគ្នាដើម្បីបង្កើត​ឡើងនូវ​កិច្ច​សន្យាមួយនេះ ចំណែកឯកីឡាករវ័យ ២៣ ឆ្នាំនេះក៏យលព្រមទាំងស្រុង លើកិច្ច​កុង​ត្រារយៈពេល ៥​ឆ្នាំផងដែរ ។​

យោងទៅតាមសម្ដីរបស់លោក Manuel Pellegrini ប្រធាន Manchester City បង្ហាញថា សម្រាប់​កីឡាករ ​រូបនេះ គឺមានលក្ខណៈសម្បត្ដិពិសេសច្រើន ដូចជា កាយសម្បត្ដទា ស្មារតី យុទ្ធិសាស្រ្ដ និង​ភាពវៃឆ្លាត ដែលទាំងអស់នេះគឺជាមូលដ្ខានគ្រឹះ ដើម្បីប្រែក្លាយខ្លួនគាត់ឲ្យទៅជាខ្សែការពារដ៏​ល្អបំផុត​ក្នុង Europe នេះ។ គាត់បានបន្ថែមទៀតថា​ Eliaquim និងធ្វើឲ្យអំណាចរបស់ Manchester City មាន​ឥទ្ធិ​ពល​ជាខ្លាំងក្នុងវគ្គ Premier League ខាងមុខនេះ ហើយគាត់ពិតជាស្ញប់ស្ញែងសម្រាប់​ការផ្ដល់​ឲ្យនេះណាស់។


ប្រែសម្រួលដោយ៖  អឿ  អ៊ុយ
ប្រភព៖  ប៊ីប៊ីស៊ី 


Tags: Sport News Manchester City Eliaquim Mangala