CamNews

តារា 

ពូកែថតរូបដូចគ្នា ប៉ុន្តែ Bella និង Weir ទាស់ត្រង់....

ថៃ ៖ កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៩ តារាសម្តែងស្រីរូបស្អាតនាង Bella ranee បានផ្តល់កិច្ចសម្ភាស៍ខ្លះៗជាមួយនិងអ្នកកាសែតអំពីមិត្តប្រុសរូបសង្ហារបស់នាងគឺលោក Weir sukollawat ដោយសារតែស្នេហារបស់តារាប្រុសស្រីពីរដួងនេះហាក់ផ្អែមល្អែមជាងមុនឆ្ងាយណាស់មិនថាតែនៅខាងក្រៅ ឬនៅលើបណ្តាញសង្គមនោះទេ ។ 

ការពិតទៅមិនជាការបង្ហាញភាពផ្អែមល្អែមអ្វីនោះទេ ថ្ងៃនោះខ្ញុំបានផ្ញើររូបឲ្យគាត់ ៣ ទៅ ៤ សន្លឹកដែរ ប៉ុន្តែបង Weir បែរជារើសយករូបថតដែលមិនច្បាស់មកផុសវិញ ។ ជាធម្មតាពួកយើងមានគំនិតដូចគ្នាគឺចូលចិត្តថតរូប ប៉ុន្តែអ្វីដែលមិនដូចគ្នាគឺ ខ្ញុំចូលចិត្តថតរូបខ្លួនឯងនិងមនុស្សទូទៅ ខុសពីបង Weir គាត់ចូលចិត្តថតទេសភាពស្អាតៗ និងរុក្ខជាតិជាដើម ។ នាង Bella ranee និយាយ ។ 

Bella បន្ថែមទៀតថា នៅពេលដែលដើរលេងម្តងៗយើងតែងថតរូបឲ្យគ្នាទៅវិញទៅមក ។ ហើយមួយវិញទៀត បង Weir ក៏បានបង្រៀនខ្ញុំឲ្យចេះថតរូបកាន់តែទាក់ទាញផងដែរ ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Bella ranee Weir sukollawat