CamNews

ប្លែកៗ 

លោតពីកំពស់៤គីឡូម៉ែត្រ ដោយមិនប្រើ ឆត្រ

កាលពីពេលថ្មីៗនេះ អ្នកលោតឆត្រចំនួន ១០០នាក់ បានបង្កើតឯតទគ្គកម្មពិភពលោកថ្មី
មួយ នៅពេលពួកគេលោតពីលើអាកាសកំពស់ ៤គ.ម ដោយមិនប្រើប្រាស់ឆត្រ។



អ្នកលោតឆត្ររចំនួន ១០០នាក់នេះ បាននាំគ្នាលោតចេញពីលើយន្ដហោះចំនួន ៥គ្រឿង ពី
កំពស់ជិត ៤គ.ម នៅតំបន់ Perris Valley, California ខាងត្បូង នៃសហរដ្ឋអាមេរិក។

សមាជិកម្នាក់ៗតម្រូវអោយស្លៀកពាក់ឈុតមួយដែលគេហៅថា “wingsuit” ក្នុងនោះរួមមាន
ផ្ទាំងក្រណាត់ដែលភ្ជាប់ពីដៃទៅកាន់ជើងរបស់ពួកគេ អនុញ្ញាតអោយពួកគេអាចហោះហើរ
ទទឹង និងជួយកាត់បន្ថយរយៈពេលនៃការធ្លាក់ពីលើមកដល់ដី។

សមាជិកចំនួន ១០០នាក់នេះ បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារការប្រឹង
ប្រែងរបស់ពួកគេបានសម្រេចដូចបំណង និងបង្កើតបានឯតទគ្គកម្មពិភពលោកថ្មី៕




វីដេអូ ៖ ការសាកល្បងហោះហើរដោយមិនប្រើឆត្រ


ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14

Tags: record skydiving free​ unbelievable