ព័ត៌មានកីឡា៖ ក្លឹបបិសាចក្រហម Man United បានផ្ដួលក្លឹបម្ចាស់ផ្ទះ Club Brugge ពីរជើងជាប់គ្នា ក្នុងវគ្គជម្រុះ Chapions League ក្នុងលទ្ធផលពិន្ទុជើងទី ១គឺ ៣-១ និងលទ្ធផលជើងទី ២កាលពីព្រឹកមិញ គឺ ៤-០។
ក្នុងជំនួបប្រកួតកាលពីព្រឹកមិញ រវាងក្រុមម្ចាស់ផ្ទះ Club Brugge បើកទ្វារទទួល Man United ក្នុងជំនួបជើងទី២ បានបង្ហាញលទ្ធផល ក្លឹប Man United ស៊ីដាច់ ៤-០ ក្រោមបច្ចេកទេសនៃការគ្រាប់បាល់របស់កីឡាករ Wayne Rooney ដោយបំបែកកំណត់ត្រា hat-trick ៣គ្រាប់ នៅនាទីទី ២០ ៤៩ និង ៥៧ ចំណែក ១គ្រាប់ចុងក្រោយដោយកីឡាករ Herrera នៅនាទីទី ៦៧ ។ លទ្ធផលក្រោយការប្រកួត ទាំង២ជើងរបស់ ក្រុមទាំងពីរ Club Brugge អាចសរុបពិន្ទុ បានតែមួយគា្រប់តែប៉ុណ្ណោះ កាលពីប្រកួតជើងទី ១ ប៉ុន្ដែសូមបញ្ជាក់ផងដែរថា ១គ្រាប់ដែល Club Brugge ទទួលបាននោះ គឺមិនមែនជាសមត្ថភាពកីឡាករ ក្រុមនោះទេ គឺ កីឡាករ Carrick ខ្សែការពាររបស់ក្លឹប Man United ភ្លាត់ជើងបញ្ចូលទីខ្លួនឯង។
ក្រោយពីទទួលបានជោគជ័យទាំងពីរការប្រកួតក្នុងវគ្គនេះផងដែរ Man United បានក្លាយជាក្លឹប ទី៤ ក្នុងចំនោមក្លឹបនៅអង់គ្លេស ដែលមាន Arsenal, Chelsea, Manchester City ដែលនឹងត្រៀមខ្លួន ចូលចាប់គូរប្រកួតបន្ដទៅវគ្គក្រោយទៀតនៅថ្ងៃនេះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី