(ម៉ាឌ្រីដ)៖ ក្រុមការពារតំណែងជើងឯក Real Madrid បានបន្ថែម៣ពិន្ទុទៀត ឡើងឈរកំពូលតារាងនៃពូល G វិញ បន្ទាប់ពីបំបាក់ក្រុមភ្ញៀវ Legia Warszawa ដោយលទ្ធផលបច្ចេកទេស ៥-១ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League យប់មិញនេះ។
គ្រាន់តែចាប់ផ្តើមកែបាល់ភ្លាម ក្រុមដែលឈ្នះជើងឯកពានធំបាន ១១លើកមួយនេះបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើ ក្រុមភ្ញៀវ Legia តែម្តង និងធ្វើការនាំមុខ ២-០ ត្រឹមនាទីទី២០ ពីការធ្វើបានសម្រេចដោយកីឡាករ Gareth Bale នៅនាទីទី១៦ និងគ្រាប់ចូលទីខ្លួនឯងរបស់កីឡាករ Tomasz Jodlowiec នៅនាទីទី២០ ក្នុងពហុកីឡដ្ឋាន Santiago Bernabeu។
មិនតែប៉ុណ្ណោះ ក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកជនជាតិបារាំង Zinedine Zidane បានបន្ថែម ៣គ្រាប់ទៀតនៅនាទីទី៣៧ ៦៨ និងនាទីទី៨៥ ពីការធ្វើបានសម្រេចដោយកីឡាករ Marco Asensio, Lucas Vazquez និង Alvaro Morata ក្រៅពីប្រលែងឲ្យស៊ី១គ្រាប់វិញនៅនាទីទី២២ ដោយបាល់ប៉េណាល់ទី ទាត់ដោយ កីឡាករ Miroslav Radovic៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង