CamNews

កីឡាអន្តរជាតិ 

អ្នកចាំទី Arsenal បង្ហាញពីភាពអស្ចារ្យ ៨ការប្រកួត​ចុងក្រោយ Messi មិនអាចបំបែក សំណាញ់ការពារ កីឡាករបាន

ព័ត៌មានកីឡា៖ កីឡាករចាំទីរបស់ក្លឹប Arsenal ដែលបានផ្ទេរចេញពីក្លឹប Chelsea ឈ្មោះ Petr Cech បានបង្ហាញពីភាពអស្ចារ្យរបស់ខ្លួនកន្លងមក ដែលធ្លាប់បំបាក់បាន គ្រាប់បាល់ដ៏មុតស្រួចរបស់ ខ្សែប្រយុទ្ធក្លឹប Barcelona គឺកីឡាករ Messi ខណៈដែលកីឡាករនៅលេង ឲ្យក្លឹប Chelsea នៅឡើយ កាលពីឆ្នាំ ២០១២ ។ 

បើនិយាយពីប្រវត្ដិកីឡាករ ចាំទីក្នុងវិស័យកីឡាបាល់ទាត់ គឺមិនទាន់មានកីឡករណាម្នាក់ហ៊ាននិយាយ ចំៗទាក់ទងនឹងទប់គ្រាប់បាល់របស់ Messi ឡើយ ហើយក៏មិនមានច្រើនដែរ អ្នកដែលមានសមត្ថភាព​បែបនេះ ចំណែក អ្នកចាំទីរបស់ Arsenal កីឡាករ Petr Cech បានលាតត្រដាងចំៗ ប្រាប់​ពីកំណត់ត្រា​របស់កីឡាករ ដែលអាចទប់គ្រាប់បាល់របស់ Messi បានកន្លងមក អាចនិយាយបានថា រយៈពេល ដែលកីឡាករ បានចូលរួមប្រកួត ដល់ទៅ ៨ប្រកួតចុងក្រោយប៉ះជាមួយ Messi គឺកីឡាករមិនអាច បំបែកសំណាញ់ការពារ របស់ Petr Cech បានឡើយ ។ កាលពីឆ្នាំ ២០១២ Messi បានរបូតគ្រាប់បាល់​ពិន័យ​មួយគ្រាប់ ដោយសារតែ Petr Cech ទះបញ្ចេញទៅប៉ះរបាទី ពេលនោះ កីឡាករលេង​ឲ្យក្លឹប Chelsea នៅក្នុងទឹកដី  Nou Camp នាព្រឹត្ដិការណ៍ Champions League ។ 

Petr Cech នឹងប៉ះជាមួយ Messi ម្ដងទៀត ក្នុងព្រឹត្ដិការណ៍ Champoins League រវាង Arsenal នឹង Barcelona ហើយក៏ជាពេលដែលកីឡាករនឹងបង្ហាញពីថ្វីដៃម្ដងទៀតដែរ នៅពេលនោះ។ Petr Cech ​ជឿជាក់ថា Arsenal ស្ថិតក្រោមវត្ដមានរបស់គាត់ នឹងក្លាយទៅជា​ឧបសគ្គយ៉ាងសំខាន់របស់ Barcelona ។ 

Petr Cech បានថ្លែងដោយផ្ទាល់ថា » ខ្ញុំក៏មិនដឹងខ្លួនខ្ញុំច្បាស់អស់រយៈពេលជាយូរមកហើយ ប៉ុន្ដែគ្រាន់តែដឹងថា ពួកយើងបានធ្លាប់លេងជាមួយពួកគេ ហើយគ្រប់គ្នាក៏បានមើលឃើញហើយពេលនោះ គាត់បានរបូតគ្រាប់បាល់ពិន័យមួយគ្រាប់ ដោយសារតែខ្ញុំ ហើយក្រោយមកទៀត ពួកយើង​ក៏បានរំកិលខ្លួនចូលមកកាន់ វគ្គផ្ដាច់ព្រ័ត្ររហូតអាចលើកពាន Champions បាន ដោយជោគជ័យ​ ។ វាពិតជារឿងមួយ អស្ចារ្យខ្លាំងណាស់ អ្នកទាំងអស់មិនអាចនិយាយ ពីវិនាទីធ្លាប់លេងជាមួយ Messi ហើយគាត់ក៏មិនអាចរកឃើញមធ្យោបាយដើម្បីបំបែកសំណាញ់ការពារខ្ញុំបានដែរ​»។


ដោយ៖ អឿ អ៊ុយ

ប្រភព៖ mirror 


Tags: Sport News Messi Chelsea Arsenal Petr Cech