CamNews

ព័ត៌មានអន្តរជាតិ 

UN ​៖​ ប្រជាជនស៊ីរី ជាង១លាននាក់​ អាចនឹងស្លាប់ ដោយអត់អាហារ

របាយការណ៍ របស់អង្គការសហប្រជាជាតិ បានបញ្ជាក់ថា ប្រជាជនស៊ីរី ជាង១លាននាក់ អាច
នឹងស្លាប់ ដោយការខ្វះអាហារ បើសិនជាសង្គ្រាមផ្ទៃក្នុងនៅតែ អូសបន្លាយ។

យោងតាមគេហទំព័រ BBC របស់អង់គ្លេសផ្សាយ នៅថ្ងៃ ពុធ ទី ៩ ខែ មករា នេះបានឲ្យដឹងថា
កម្មវិធីស្បៀងអាហារពិភពលោក WFP ស្វាគមន៍ចំពោះការផ្តល់ ជំនួយ ផ្នែកអាហារទៅឲ្យប្រជា
ជនស៊ីរី ប្រមាណ ១, ៥ លាននាក់ ដែលកំពុងជាប់ដៃតស៊ូ ក្នុងសង្គ្រាមនៅក្នុងទីក្រុង ដាម៉ាស់
ហ្គាស់ ភាគខាងជើងនៃប្រទេសស៊ីរី មានការ អូសបន្លាយ និង ធ្វើឲ្យប្រជាជននៅតំបន់នោះជាង
មួយលានប្រឈមមុខ នឹងការកង្វះស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ។

លោក អាលីស្សាបេត ប្រ៊ីស អ្នកនាំពាក្យWFP បញ្ជាក់ថា ស្ថានការណ៍ នៅក្នុងប្រទេសស៊ីរី វា
កាន់តែអាក្រក់ឡើងៗ រហូតដល់មានការជម្លៀស មន្រ្តីរាជការចាកចេញ ពីទីក្រុង ហ៊ូម អាឡេប
ប៊ូ ថាតាស និង ខ្វាមីស្លី បញ្ចៀសពីការវាយប្រហារ ពីក្រុងឧន្ទាម ដែលប្រឆាំងរដ្ឋាភិបាលស៊ីរី។

ទន្ទឹមគ្នានេះដែរ មន្រ្តីអង្គការសហប្រជាជាតិ UN បានថ្លែងថា ចំនួនអ្នកភៀសខ្លូន មានការកើន
ខ្ពស់បំផុតដល់ទៅ ១សែននាក់ ក្នុង១ខែ ដោយក្នុងនោះUN រំពឹងថា ប្រជាជនស៊ីរី ប្រមាណ ៤
លាននាក់ កំពុងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ