CamNews

តារា 

Fan Bingbing ព្រួយបារម្ភយ៉ាងខ្លាំងអំពីរឿង ២ យ៉ាងនៅក្នុងថ្ងៃមង្គលការរបស់ Ruby Lin និង លោក Wallace Huo

ព័ត៌មានកំសាន្ត ៖ កាលពីពេលថ្មីៗនេះមានព័ត៌មានមួយបានលេចឡើងយ៉ាងក្តៅកគុកអំពី ពិធីមង្គលការរបស់តារាស្រី Ruby Lin និង លោក Wallace Huo ដែលនឹងប្រព្រឹត្តិទៅនូវថ្ងៃទី ៣១ ខែមិថុនានេះ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Sina បានឲ្យដឹងថា តារាស្រីល្បីឈ្មោះ Fan Bingbing ដែលត្រូវជាមិត្តជិតស្និទ្ធិរបស់តារាស្រី Ruby Lin កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីរឿងរៀបមង្គលការររបស់មិត្តភក្តិដែលជិតមកដល់នេះ ។ 

មូលហេតុដែលធ្វើឲ្យ តារាស្រីល្បីឈ្មោះ Fan Bingbing មានការព្រួយបារម្ភជាមួយនិងមិត្តភក្តិដោយសារតែតារាស្រី Ruby Lin និង លោក Wallace Huo ត្រូវចាត់ចែងថ្លៃគ្រប់យ៉ាងដែលពាក់ព័ន្ធទៅនឹងមង្គលការ នាពេលខាងមុខនេះ ។

ហើយអ្វីដែលជាការព្រួយបារម្ភមួយទៀតរបស់ Fan Bingbing ចំពោះ Ruby Lin គឺការរើសរ៉ូប រៀបការឲ្យបានស្អាតបំផុត ចំពោះការស្លៀកពាក់នៅក្នុងថ្ងៃមង្គលការ ៕










ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ zing


Tags: Fan Bingbing Ruby Lin Wallace Huo