តៃវ៉ាន់ ៖ យោងតាមប្រភពផ្លូវការតៃវ៉ាន់បានឲ្យដឹងថា តារាសម្តែងស្រីនាង Fan Bingbing បានរួចផុតពីរឿងក្តីគេចពន្ធ ព្រមទាំងត្រលប់មកចូលប្រលូកក្នុងវិស័យសិល្បៈវិញដូចដើម ក្រោយពីផ្អាកការសម្តែងអស់រយៈរាប់រយថ្ងៃ ។
ប្រភពដដែលបានបន្តទៀតថា តារាស្រីវ័យ ៣៧ ឆ្នាំរូបនេះ មិនត្រឹមតែមិនជាប់ទោសរឿងគេចពន្ធនោះទេ នាងថែមទាំងទទួលបានដំណឹងល្អមួយទៀតនោះគឺខាងផ្នែកក្រុមហ៊ុនពាណិជ្ជកម្មចំនួន ១២៧ ដែលធ្លាប់សហការជាមួយនឹងរូបនាងក៏បានត្រលប់មកធ្វើការជាមួយនាងដូចដើមវិញផងដែរ ។
វាគឺជារឿងអស្ចារ្យខ្លាំងដូចដែលតារាស្រីរូបនេះធ្លាប់និយាយពិតមែនថា ក្នុងនាមជាអ្នកសិល្បៈត្រូវតែជាមនុស្សចិត្តរឹងពឹង និងចេះគ្រប់គ្រងខ្លួនឯងឲ្យបាននូវពាក្យចចាមអារាម ។ ហើយថ្ងៃនេះ Fan Bingbing ក៏អាចហែលឆ្លងរឿងក្តីនេះ និងត្រលប់មកប្រលូកក្នុងវិស័យសិល្បៈជាថ្មីម្តងទៀត ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kenh14