តៃវ៉ាន់ ៖ យោងទៅតាមការចុះផ្សាយតាមរយៈ NTDTV បានឲ្យដឹងថា តារាសម្តែងស្រីនាង Fan Bingbing បានត្រលប់មកផ្ទះវិញបន្ទាប់ពីគេចខ្លួន ដោយជាប់ពាក់ព័ន្ធជាមួយនិងរឿងក្តីគេចពន្ធ ។ ព័ត៌មាននេះនៅមិនទាន់ទទួលបានបញ្ជាក់ពីសមីខ្លួននៅឡើយនោះទេ ។
កាលពីថ្ងៃទី ១៦ ខែកញ្ញា កន្លងទៅនេះ គឺជាថ្ងៃកំណើតរបស់ Fan Bing Bing ហើយតារាស្រីរូបនេះ បានអនឡាញនៅវេលាម៉ោង ៤ ព្រឹក ។ មិនត្រឹមតែប៉ុណ្ណោះ តារាស្រីវ័យ ៣៧ ឆ្នាំរូបនេះបានបង្ហោះសារមួយនៅលើផេកផ្ទាល់ខ្លួនរបស់នាង ប៉ុន្តែបន្ទាប់ពី ១០ នាទីក្រោយមក សារបែរជាត្រូវបានលុប ។
យោងទៅតាមប្រភពជាច្រើន Bingbing បានបាត់មុខឈឹងដល់ទៅ ១០៧ ថ្ងៃ ក្រោយពីមានព័ត៌មានដែលទាក់ទងជាមួយនិងការគេចព័ន្ធ ។ ប្រភពដដែលបន្តថា នាងបានត្រលប់មកដល់ផ្ទះវិញដោយសុវត្ថិភាព ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kenh14