តៃវ៉ាន់ ៖ កាលពីប៉ុន្មានថ្ងៃមុននេះ មានព័ត៌មានចុះផ្សាយថា តារាសម្តែងស្រីនាង Fan Bingbing បានត្រលប់មកផ្ទះវិញ បន្ទាប់ពីរូបនាងចាកចេញពីផ្ទះអស់រយៈពេល ១០០ ថ្ងៃ ដើម្បីគេចពីរឿងក្តីគេចពន្ធ ។
ទទ្ទឹមនឹងនេះផងដែរ ដំណឹងដែលថា តារាស្រីរូបនេះត្រលប់មកផ្ទះវិញ ហាក់មិនមែនត្រឹមតែហ្វេននោះទេដែលមានចិត្តសប្បាយរីករាយ ចំណែកឯប្អូនប្រុសរបស់នាង ក៏រំភើបចិត្តរហូតទប់ទឹកភ្នែកមិនបានផងដែរ ។
នៅក្នុងព្រឹត្តិការណ៍មួយ លោក ChengCheng Fan ដែលមហាជនស្គាល់ថា ជាប្អូនប្រុសបង្កើតរបស់ Fan Bingbing បានស្រក់ទឹកភ្នែកនៅចំពោះមុខមហាជន ដើម្បីបង្ហាញពីភាពសប្បាយរីករាយ និងក្តីរំភើបចិត្តជាមួយនឹងការវិលត្រលប់របស់បងស្រី ។
ជុំវិញជាមួយនិងរឿងនេះផងដែរ មានហ្វេនជាច្រើនគ្រាន់តែសង្ឃឹមថា រាជនីសម្តែងនៅក្នុងវិស័យសិល្បៈមួយដួងនេះ នឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗ ហើយបកស្រាយពន្យល់ចំពោះរឿងដែលបានកើតឡើង ដើម្បីឲ្យមហាជនបានដឹងផងដែរ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kenh14