តៃវ៉ាន់ ៖ ទំនាក់ទំនងស្នេហារបស់ កំពូលតារាសម្តែងនាង Fan Bingbing និងលោក Li Chen ត្រូវបានបើកចំហរនៅក្នុងឆ្នាំ ២០១៥ ហើយអ្នកទាំងពីរបានប្រកាសថា ពួកគេនឹងរៀបការនៅចុងឆ្នាំ ២០១៨ ។
ប៉ុន្តែអ្វីដែលហ្វេនកំពុងតែកត់សម្គាល់នោះគឺ នៅសល់ត្រឹមតែពីរខែទៀតប៉ុណ្ណោះ ដាច់ឆ្នាំចាស់ចូលឆ្នាំថ្មីហើយ ចំនែកឯដំណឹងរៀបការរបស់អ្នកទាំងពីរហាក់បីដូចជាស្ងាត់ច្រងំនៅឡើយ ។
យោងតាមរបាយការណ៍ពីគេហទំព័រ Hong Kong បានឲ្យដឹងថា គម្រោងរៀបការរបស់ Fan Bingbing និងលោក Li Chen នឹងពន្យារពេលទៅរៀបការនៅក្នុងខែកុម្ភៈ ឆ្នាំ ២០១៩ ។
ទោះបីជាយ៉ាងណាក៏ដោយ គូស្នេហ៍មួយគូនេះនៅមិនទាន់បានចេញមុខបកស្រាយពាក់ព័ន្ធជាមួយនិងរឿងមង្គលការនៅឡើយនោះទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kenh14