CamNews

តារា 

លេចធ្លាយតម្លៃរ៉ូប ថ្ងៃធ្វើសិន្និសិទ្ធកាសែតរបស់នាង Chompoo ពាក់កណ្តាល មុឺនដុល្លារ

កំសាន្ត ៖ អ្នកម្តាយថ្មីថ្មោង នាង Chompoo araya ត្រូវបានវេបសាយក្នុងស្រុកថៃជាច្រើនទម្លាយរឿងរ៉ូបរបស់នាង នៅក្នុងថ្ងៃធ្វើសិន្និសិទ្ធកាសែតរបស់នាង Chompoo ពាក់កណ្តាល មុឺនដុល្លារឯណោះ ។ 

យោងតាមការចុះផ្សាយតាមរយៈ gossipstar បានឲ្យដឹងថា រ៉ូបរបស់ភរិយាមហាសេដ្ឋី លោក Nott Witsarut Rungsisingpipat គឺមានតម្លៃដល់ទៅជិត ៥០០០ ដុល្លារឯណោះ ព្រោះធ្វើពីក្រណាត់ទន់ ងាយស្រួលស្លៀកសម្រាប់អ្នកទើបសម្រាលកូនបែបនេះ ម្យ៉ាងវិញទៀត គឺជាម៉ូដដ៏កម្រថែមទៀតផង ។ 


គួរបញ្ជាក់ឲ្យដឹងថា រ៉ូបតារាស្រីវ័យ ៣៦ ឆ្នាំរូបនេះ បានស្លៀកនៅក្នុងថ្ងៃធ្វើសិន្និសិទ្ធកាសែត កាលពីថ្ងៃទី ០៩ ខែកញ្ញា កន្លងទៅនេះ គឺមានឈ្មោះថា Miu Miu Spring 2017 ៕ 

ប្រែសម្រួល ៖ គន្ធា

 

ប្រភព ៖ gossipstar 


Tags: Chompoo araya Nott Witsarut Rungsisingpipat