បុគ្គលិកស្ថានីយរថភ្លើងម្នាក់ត្រូវបានគេដេញចេញក្រោយពេដែលគេបានអង្គុយនៅកន្លែងធ្វើការ
ហើយចាក់បទចម្រៀង Gangnam Style ច្រៀងបែប Parody កាឡៃជាបទចម្រៀងដែលច្រៀងរអ៊ូ
រទាំពីការងាររបស់គេ។
បុរសម្នាក់នេះបានមកជាមួយនឹងបទ Gangnam Style ដែលគាត់សរសេរដោយខ្លួនគាត់ផ្ទាល់គឺ
ច្រៀងរអ៊ូពីភាពលំបាកនៃការងាររបស់គាត់ដូចជា ជួនកាលមិនបានទៅផ្ទះ ៣ ថ្ងៃជាប់គ្នាជាដើម
ជួនកាលប្រឹងធ្វើការពេកទៅបែជាត្រូវឈឺ ដេកផ្ទះ ៣ ថ្ងៃជាប់គ្នាក៏មាន។
ខាងថ្នាក់លើទុកវាជាអំពើដែលមិនអាចទទួលយកបានក៏បានបណ្ដេញបុរសម្នាក់នេះចេញពីការ
ងារតែម្ដង។ មើលទៅវាហាក់ដូចជាមិនសមតែបើតាមការស៊ើបបានអោយដឹងថាបុរសម្នាក់នេះ
ទើបនឹងឈ្លោះជាមួយនឹងប្រពន្ធរបស់គេយ៉ាងខ្លាំង ហើយត្រូវមកធ្វើការ ស្រ្តែសបែបនេះទៀត
ទើបគាត់សម្រេចចិត្តថាបន្ធូរអារម្មណ៍ជាមួយនឹងបទមច្រៀងនេះ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ Rocketnews