ស្រ្ដីទីមួយរបស់ជប៉ុន Akie Abe ប្រកាសថា បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមនឹងការរិះគន់
បន្ទាប់ពីបានចូលរួមធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលដែលបានអនុញ្ញាតឱ្យសាងសង់ព្រលានយន្ដ
ហោះថ្មីនៅមូលដ្ឋានទ័ពអាមេរិក នៅ Okinawa។
នាយករដ្ឋមន្ដ្រីជប៉ុន និងភរិយា (លោកស្រី Akie Abe)
ទំព័រ RT រាយការណ៍ថា លោកស្រី Akie Abe បានធ្វើដំណើរទៅកាន់ Okinawa ដើម្បីតាមដានបាតុ
កម្មមួយរបស់អ្នកស្រុក ប្រឆាំងទៅនឹងការសាងសង់បណ្ដាព្រលានយន្ដហោះឧទ្ធម្ភាគចក្រយោធាអាមេរិក
នៅក្បែរភូមិមួយនៅជនបទ។
លោកស្រី Akie Abe បានសរសេរនៅលើទំព័រ Facebook របស់ខ្លួន កាលពីថ្ងៃទី ៧សីហាថា “នេះគឺ
ជាការបោះជំហានដំបូងរបស់ខ្ញុំ ដើម្បីបង្កើតពិភពថ្មីនៃក្ដីស្រឡាញ់ និងការផ្សះផ្សាជាតិ”។ លោកស្រី
បន្ថែមថា ស្វាមីលោកស្រីគឺនាយករដ្ឋមន្ដ្រី Shinzo Abe មិនបានដឹងមុនអំពីការចូលរួមបាតុកម្ម
របស់លោកស្រី ហើយថា លោកស្រីបាន “ត្រៀមខ្លួនជាស្រេចដើម្បីប្រឈមនឹងការរិះគន់”។
ព្រលានឧទ្ធម្ភាគចក្រចំនួន ៦កន្លែង តាមគម្រោងនឹងត្រូវសាងសង់នៅក្នុង Gonsalves ដែលជា
មូលដ្ឋានទ័ពជើងទឹកអាមេរិក នៅភាគខាងជើង Okinawa ។ មូលដ្ឋាននេះ លាតទន្ធឹងនៅលើភូមិ
ចំនួនពីរ គឺភូមិ Kunigami និង Higashi។ នេះគឺជាមួលដ្ឋានហ្វឹកហាត់ធំបំផុតរបស់កងទ័ពអាមេរិក
នៅ Okinawa។
បណ្ដាព្រលានយន្ដហោះនេះ ត្រូវបានសាងសង់ឡើងជាមួយនឹងកន្លែងហ្វឹកហាត់ នឹងត្រូវបានប្រគល់
មកឱ្យជប៉ុន ទៅតាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពី កាលពីឆ្នាំ ១៩៩៦។ ដំណើរការនៃការសាងសង់
បានចាប់ផ្ដើមតាំងពីឆ្នាំ ២០០៧ ប៉ុន្តែ មកដល់ពេលនេះ មានតែព្រលានយន្តហោះចំនួនពីរប៉ុណ្ណោះ
ដែលត្រូវបានសងសង់រួចរាល់ ដោយសារតែមានបាតុកម្មប្រឆាំង និងបញ្ហាផ្លូវច្បាប់។
ថ្មីៗនេះ ការសាងសង់ត្រូវបានធ្វើឡើងវិញ ប៉ុន្តែ អ្នកភូមិ Higashi យល់ថា បណ្ដាព្រលានយន្តហោះនេះ
ស្ថិតនៅជិតតំបន់ដែលមានមនុស្សរស់នៅច្រើន។ អ្នកភូមិព្រួយបារម្ភថា យន្តហោះ MV-22 Osprey
និងសកម្មភាពរបស់កងទ័ពអាមេរិកក្នុងតំបន់ នឹងត្រូវធ្វើឡើងច្រើនជាងមុន។
សូមបញ្ជាក់ថា កងទ័ពអាមេរិកប្រមាណជា ៣/៤ បានបោះទីតាំងនៅលើកោះ Okinawa។
ប្រជាជនបានបិទផ្លូវ រារាំងរថយន្តដឹកវត្ថុធាតុចូលទៅក្នុងការដ្ឋាន និងបានធ្វើបាតុកម្មដោយអង្គុយ
នៅនឹងកន្លែង។
បន្ទាប់ពីការចូលរួមបាតុកម្មខាងលើ លោកស្រី Akie ក៏បានទៅកាន់ Fukushima ដើម្បីសំដែងការ
អាណិតអាសូរចំពោះជនរងគ្រោះនៃគ្រោះថា្នក់នុយក្លេអែរ កាលពីឆ្នាំ ២០១១ផងដែរ។
ប្រែសម្រួល ៖ បុត្រា