CamNews

សំណើច 

សំណើច រឿង៖ កំពូលសិស្សពូកែ បូកលេខ...!

សារិន​ ជា​សិស្ស​ថ្នាក់​ទី​២​ នៅ​បឋម​សិក្សា​ដាច់​ស្រយាល​មួយ។ ​ការ​បូកលេខ​ របស់​សារិន
​ខ្សោយ​ខ្លាំងណាស់!​ ថ្ងៃមួយ​ អ្នកគ្រូ​ ហៅ​សារិន​សួរ៖ ​

អ្នកគ្រូ៖ សារិន​ ៣+​៣ ស្មើ​ប៉ុន្មាន?
សារិន៖ រាប់​ម្រាមដៃ​ហើយ​ ឆ្លើយ ស្មើ​ ៦ ​អ្នកគ្រូ!
អ្នកគ្រូ៖ ​ចង់​ដឹង​ថា​   បើ​មិន​ប្រើ​ម្រាមដៃ​   តើ​សារិន  ​អាច​បូកលេខ​ត្រូវ​ ដែរ ឬទេ  អ្នកគ្រូ​
ក៏ ប​ញ្ផា​ឱ្យសារិន​ ដាក់​ដៃ​ទាំង​២ ​ចូល​ក្នុងខោប៉ាវ!
អ្នកគ្រូ​ សួរ​បន្ត៖  ៥+​៥ ស្មើ​ប៉ុន្មាន?
សារិន ឆ្លើយ៖ មិន​បង្អង់​យូរ! សារិន ​លួច​រាប់​ម្រាមដៃ ​ក្នុង​ខោប៉ាវ ​ហើយ​ឆ្លើយ​យ៉ាងលឺ៖
បាទ​អ្នកគ្រូ​ …! ​៥+​៥ ស្មើ​ ១៣​!

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke