CamNews

កីឡាអន្តរជាតិ 

លោក Louis Van Gaal គ្មានខ្វល់ពីដំណឹង លោក Pep Guardiola ប្រកាសចង់មកគ្រប់គ្រងនៅ អង់គ្លេសម្ដង

ព័ត៌មានកីឡា៖ អ្នកគ្រប់គ្រងក្លឹប បិសាចក្រហម Manchester United បានបង្ហើពាក្យសម្ដីយ៉ាងច្បាស់ៗ​ថា រូបគាត់គ្មានព្រឺក្បាល់អីបន្ដិចសោះឡើយ សម្រាប់ដំណឹងថា Pep Guardiola ចង់ផ្ទេរការគ្រប់គ្រងមកកាន់​ទឹកដីអង់គ្លេស ពេលចប់រដូវកាលនេះ ។ 

លោក Louis Van Gaal បានថ្លែងដោយផ្ទាល់ថា រូបលោកនឹងមិនមានការព្រួយបារម្មណ៍ចំពោះដំណឹង​ថា​ Pep Guardiola ចង់មកគ្រប់គ្រងនៅអង់គ្លេសវិញ ហើយគាត់ក៏មិនហ៊ានធានាដែរថា តំណែងជាអ្នកគ្រប់គ្រងរបស់គាត់អាចរក្សាបានដល់រដូវកាលក្រោយ​ តែទោះជាយ៉ាងណាពេលនេះ គាត់នៅតែមាន សង្ឃឹម​ថាគាត់មិនទៅណានោះទេ បើទោះបីជាទម្រងលេងរបស់ក្លឹប ត្រូវធ្លាក់ចុះក៏ដោយ​។

កាលពីថ្ងៃអង្គារកន្លងផុតទៅ លោក Pep Guardiola បានប្រកាសជាសាធារណៈថា រូបលោក​ បានបដិសេធ​ មិនព្រមទទួលយកកិច្ចកុងត្រាថ្មីពីក្លឹបបច្ចុប្បន្ននោះទេ ហើយបង្វែទិសដៅចង់មកគ្រប់គ្រង នៅ Prmier League វិញ ។ ទន្ទឹមគ្នានោះដែរ គាត់បានបញ្ជាក់ថា មុខសញ្ញាដែលសំខាន់នោះគឺ​ក្លឹប Man City។

ដោយមានបទពិសោធន៍នៃការគ្រប់គ្រងល្អ លោក Pep Guardiola អាចមានឱកាសទំនាក់ទំនង គ្រប់គ្រង​បានច្រើនក្លឹបធំៗ ដែលមាន Man United Chelsea Man City និង Arsenal ជាដើម ។ ហើយដំណឹងថ្មីៗនេះ យោងតាមការចុះផ្សាយរបស់គេហទំព័រ Mirror បានបង្ហាញឲ្យដឹងថា លោក Arsene Wenger ថ្នាក់គ្រប់គ្រង Arsenal ក៏គិតថាលោក Pep Guardiola ពិតជាសាកសមនឹងគ្រប់គ្រងក្លឹប នេះផងដែរ។



ដោយ៖ អឿ អ៊ុយ

ប្រភព៖ tvnz


Tags: Sport News Mourinho Chelsea Pep Guardiola Man United Chelsea Man City Arsenal