CamNews

ព័ត៌មានអន្តរជាតិ 

ឆ្មក់ ចាប់បាន បងធំ ម៉ាហ្វៀ ពេលកំពុងតែ ឡើងគ្រែ ជាមួយស្រីស្នេហ៍ ក្រោយរត់គេចជាង ២០ឆ្នាំ

ព័ត៌មានអន្តរជាតិ ៖ បងធំ ម៉ាហ្វៀ ដែលអាជ្ញាធរពាក់ព័ន្ធ តាមប្រមាញ់ចង់ចាប់ខ្លួនបំផុតនោះ ជាលទ្ធ ផលចាប់ខ្លួនរូបគេបានសម្រេចហើយ ក្រោយពីបងធំ ម៉ាហ្វៀ រូបនេះ រត់គេចខ្លួនអស់រយៈពេលជាង ២០ឆ្នាំកន្លងមកនេះ។ ប្រភពពីមន្រ្តីប៉ូលីសក្នុងស្រុក ប្រទេស អ៊ីតាលី ឲ្យដឹងថា អាជ្ញាធរ បានចាប់ ឃាត់ខ្លួនបងធំ ម៉ាហ្វៀ រូបនេះ ខណៈពេលដែលឧក្រិដ្ឋជន កំពុងតែគេងលក់ នៅលើគ្រែ បន្ទប់គេង របស់ខ្លួន ។ 



វ័យ ៤៦ ឆ្នាំ បងធំ ម៉ាហ្វៀ Ernesto Fazzalari ត្រូវបានចាប់ឃាត់ខ្លួន នាភាគខាងជើង តំបន់ Calabria ។ លោកបានរត់គេចខ្លួន អស់រយៈកាលជាង ២០ឆ្នាំមកហើយ ពោល រត់គេចខ្លួនពី ពិន័យឲ្យជាប់ទោស ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម សម្លាប់មនុស្ស ។ ប៉ូលីស គូស បញ្ជាក់ឲ្យដឹងថា បងធំ ម៉ាហ្វៀ ម្នាក់នេះ គឺជាបងធំ ម៉ាហ្វៀ មួយរូបដែលមានឥទ្ធិពល បំផុត ពីក្រុម ម៉ាហ្វៀ Ndrangheta ។ ក្រុមម៉ាហ្វៀ មួយក្រុមនេះ ត្រូវបានគេមានជំនឿជាក់ ឲ្យដឹងថា គឺស្ថិតនៅពី ក្រោយនៃឧក្រិដ្ឋកម្មជួញដូរ កូកាអ៊ិន ដ៏កក្រើន នៅតំបន់ អឹរ៉ុប ។ អាជ្ញាធរបន្ថែមឲ្យដឹងថា បេសកម្ម តាមចាប់ឃាត់ខ្លួន Fazzalari មិនអាចទប់ទល់ជាមួយនឹង អាជ្ញាធរបានទេ ក៏ព្រោះតែ វិនាទីនោះ លោកកំពុងតែមានវត្តមានជាមួយនឹងដៃគូស្រី នៅលើគ្រែរបស់ខ្លួន ។ ប្រភពបន្តឲ្យដឹងថា ឧក្រិដ្ឋជន ដែលជាបងធំ ម៉ាហ្វៀ រូបនេះ បានរត់គេចខ្លួនជាលើកដំបូង ក្នុងឆ្នាំ ១៩៩៦ ខណៈលោកត្រូវបាន កាត់ទោសកំបាំង ក្នុងឆ្នាំ ១៩៩៩ ពីបទមនុស្សឃាត ការប៉ុនប៉ងមនុស្សឃាត ជាប់ជម្រិត និងបទ ឧក្រិដ្ឋដែលជាប់ពាក់ព័ន្ធជាមួយនឹងក្រុម ម៉ាហ្វៀ ជាដើម ៕





ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: Italy Mafia Drug lord Int news Hot news Unt news