ថៃ ៖ តាំងពីស្វាមីជាប់រឿងក្តីក្តាំងមក នាង Pat napapa ត្រូវរកលុយ និងចិញ្ចឹមបីបាច់កូនប្រុសតែម្នាក់ឯងរហូតមក ។ តារាថៃរូបនេះត្រូវបានគេដឹងថា ទទួលការងារទ្វេដង ដើម្បីបានប្រាក់កម្រៃដើម្បីទិញទឹកដោះគោឲ្យកូន ។
-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews
ថ្មីៗនៅក្នុងព្រឹត្តិការណ៍មួយ តារាស្រីវ័យ ៣១ ឆ្នាំរូបនេះត្រូវបានអ្នកកាសែតសាកសួរអំពីរឿងស្វាមីរបស់នាងគឺលោក Akarakit worarojcharoendet ។ នៅក្នុងនោះផងដែរ នាង Pat napapa បានថ្លែងថា "សម្រាប់រយៈពេលជាក់លាក់ដែលស្វាមីរបស់ខ្លួនជាប់ក្នុងគុក នាងក៏មិនទាន់ដឹងច្បាស់នៅឡើយទេ ព្រោះតុលាការនៅមិនទាន់បញ្ជាក់ឲ្យច្បាស់ ។ ពេលទំនេរពីការងារ នាងឆ្លៀតពេលទៅសួរសុខទុក្ខគាត់ខ្លះដែរ ប៉ុន្តែមិនជិតដិតដូចពីមុននោះទេ" ។
នាង Pat បន្តទៀតថា "សម្រាប់ការត្រលប់ទៅជួបជុំគ្រួសារដូចមុន ឬអត់ វាអាស្រ័យទៅលើពេលវេលា និងភាពជាក់ស្តែងនាពេលអនាគត ដូច្នេះនាងផ្ទាលដក៏មិនអាចបញ្ជាក់បានដែរ" ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar