សឹងតែគ្រប់ប្រភេទកីឡាទាំងអស់ សុទ្ធតែត្រូវការអ្នកលេង មានជំនាញព្រោះ បើសិនជាភ្លាត់
ស្នៀតតែបន្តិច នោះអ្នកលេងនឹងមានគ្រោះថ្នាក់ ជាមិនខានឡើយ ។ កីឡាធម្មតាសុទ្ធតែមាន
គ្រោះថ្នាក់ទៅហើយ ចុះទំរាំដល់កីឡាប្លែក បែបផ្សងព្រេងដូចខាងក្រោមនេះទៀត មានគ្រោះ
ថ្នាក់យ៉ាងណាទៅ ? ចឹងយើងទៅទស្សនាទាំងអស់គ្នា ៖
-Cave Diving (ជ្រមុជចូលរូងថ្ម ក្នុងទឹក) ៖ វាមានលក្ខណៈស្រដៀងទៅនឹង កីឡាជ្រមុជទឹកជ្រៅ
ផងដែរ តែខុសគ្នាត្រង់ថា កីឡានេះយើងជ្រមុជចូលក្នុងរូងថ្ម ឬ រណ្តៅដែលនៅក្នុងសមុទ្ររហូត
ដល់ងងឺតមើលលែងឃើញអ្វី ទើបឡើងមកវិញ ។
-Train Surfing (តោងរថភ្លើង) ៖ គឺជាការរត់ហក់តោងរថភ្លើង ដែលបានពេញទៅដោយមនុស្ស
រួចអស់ទៅហើយ តែពួកគេត្រូវតោងរថភ្លើង ហើយឡើងទៅលើដំបូល ។ កីឡាមានប្រជាប្រិយ
ភាពនៅ ឥណ្តូនេស៊ី និង អាហ្វ្រិកខាងត្បូង ។
-Sky Diving (លោតឆ័ត្រយោង ពីទីខ្ពស់) ៖ អ្នកលេងត្រូវទៅរកភ្នំ ដែលខ្ពស់ៗ ហើយលោតចុះមក
ក្រោម ដូចលោតឆ័ត្រយោង បើសិនមានការ ថ្លោះធ្លោយ អ្នកនឹងធ្លាក់ស្លាប់ជាមិនខាន ។
-Helicopter Ski (លោតចុះពីឧទ្ធម្ភាគចក្រ ជិះស្គី) ៖ អ្នកលេងបំពាក់ដោយក្តាស្គី ហើយជិះឧទ្ធម្ភាគ-
ចក្រ រកទីចំរៀលដែលល្អ ហើយលោតចុះពីឧទ្ធម្ភាគចក្រ ហើយជិះស្គីចុះទៅ ។ អ្នកលេងអាចមាន
គ្រោះថ្នាក់ដោយសារ បុកដើមឈើ, ភ្លាត់ជើងរមៀលចុះពីលើភ្នំក៏ថាបាន ។
-Cheerleading (អ្នករាំគាំទ្រ) ៖ ការរាំគាំទ្រនេះ ភាគច្រើនធ្វើជាក្រុម មានប្រុសនិងស្រីរួមគ្នា ហើយ
រាំជាក្រុមមានការ ជាន់លើគ្នា លោតរឡាតជាដើម ។ កីឡានេះក៏មានគ្រោះថ្នាក់ដែរ ប្រសិនបើអ្នក
ចាំទ្ររបស់ខ្លួន ភ្លាត់ស្នៀត អ្នករាំស្រីនៅខាងលើ នឹងធ្លាក់ចុះមក ។
-Equestrain (ជិះសេះ ឆ្លងឧបសគ្គ) ៖ យើងមើលតែមួយភ្លែត មើលទៅកីឡានេះ ពិតជាមានភាព
ថ្លៃថ្នូរណាស់ ទាំងសំលៀកបំពាក់ និង ការលេង ។ តែអ្នកលេងក៏អាចគ្រោះថ្នាក់ ដោយធ្លាក់ពីខ្នង
សេះ, សេះធាក់, ហើយក៏អាចមានបញ្ហាខួរក្បាលផងដែរ ។
-បង្ហោះខ្លែង ៖ អ្នកលេងខ្លែង អាចមានគ្រោះថ្នាក់ ដោយសារខ្សែរ អាចកាត់ផ្តាច់សាច់របស់អ្នក
បាន ហើយវាក៏អាចឆ្លងអគ្គសនី និង រន្ទះផងដែរ ប្រសិនបើអ្នកលេងវាពេលជិតភ្លៀង ។ ជាកស្តែង
នៅឆ្នាំ ២០០៧ នៅក្នុងកម្មវិធី BASANT ជាបុណ្យបង្ហោះខ្លែង ដ៏ធំនៅ ប៉ាគីស្ថាន ។ ក្លែងជាច្រើន
មានបញ្ហាហើយ សំលាប់ ១១ នាក់ និង ធ្វើអោយមានរបួស ១០០ នាក់ផងដែរ ។ សព្វថ្ងៃនេះ ការ
បង្ហោះខ្លែងត្រូវបានគេ ហាមឃាត់នៅ ប៉ាគីស្ថាន ៕
ដោយ ៖ កុសល
ប្រភព ៖ buzzfeed