ព័ត៌មានកីឡា៖ ក្លឹប បិសាចក្រហម Man United បានអះអាងដោយផ្ទាល់ថា នឹងមិនលក់ កីឡាករចាំទីរបស់ខ្លួនឡើយ មុនពេល រដូកាលផ្ទេរកីឡាករត្រូវបិទទ្វារ ត្រឹមថ្ងៃទី ១ខែក្រោយនេះ ។
កីឡាករ ចាំទីក្រុមជម្រើសជាតិ អេស្ប៉ាញ ឈ្មោះថា David De Gea ដែលឈរជើងក្លឹប Man United ជិតផុុតរដូវកាលកុងត្រា ហើយក៏កំពុងតែមានទំនាក់ទំនងជាមួយក្លឹប Real Madrid ត្រូវបានលោក Louis Van Gaal អះអាងថា មិនលក់ចេញទៅណានោះទេ ដោយរក្សារហូតដល់ផុតកិច្ចកុងត្រា ក្នុងក្លឹប ។
លោក Van Gaal បានថ្លែងថា " ខ្ញុំគិតថា ប្រសិនជា Man United ត្រូវការរូបគាត់ចូលលេង នោះគាត់គួរតែចូលមកលេង ហើយរឿងអ្វីផ្សេងមិនបាច់រវល់អ្វីទាំងអស់ ពេលគ្រប់យ៉ាងក្លឹបនិងមិនលក់គាត់នោះទេ ។David De Gea នៅសល់តែមួយរដូវកាលទៀតតែប៉ុណ្ណោះ ក្នុងទឹកដី Old Trafford ហើយជំនួប ពីរប្រកួតមុននេះដែល ប៉ះជាមួយ Tottenham និង Aston Villa ហើយទទួលបានជោគជ័យទាំងពីរការប្រកួតនោះ គឺក្លឹបក៏មិនបានជ្រើសរូបគាត់ ចូលលេងនោះទេ ដោយឡែក ក្លឹបយល់ថា គាត់គ្មានអារម្មណ៍យកចិត្ដទុកដាក់ និងការប្រកួត នោះឡើយ ព្រោះខួរក្បាលរបស់គាត់គិតតែចង់ចាកចេញទៅកាន់ Real Madrid ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី