តាមក្បួនហោរាសាស្ដ្រ តុធ្វើការ មិនគួរដាក់បែរខ្នងទៅរកទ្វារ តែគួរដាក់តុ នៅកន្លែងដែលអាច
មើលឃើញបណ្ដាផ្លូវចេញចូល នេះគឺជាចំនុចដែលត្រូវយកចិត្តទុកដាក់។ ខាងក្រោមនេះ គឺជា
ក្បួនច្បាប់មួយចំនួន ជួយឱ្យអ្នកដាក់កន្លែងអង្គុយធ្វើការបានសមស្រប។
-អង្គុយបែរមុខទៅរកផ្លូវចេញចូរ ៖ ការដាក់តុ បែរមុខទៅរកផ្លូវចេញចូលបែបនេះ ជួយឱ្យអ្នកមាន
អារម្មណ៍ជឿជាក់។ អ្នកតែងតែមានលទ្ធភាពគ្រប់គ្រងរាល់ការងារបានល្អ និងមិនធ្លាក់ខ្លួនទៅក្នុង
សភាពភ្ញាក់ នៅពេលមានមនុស្សចូល។
-មិនត្រូវដាក់តុធ្វើការ ដែលអ្នកត្រូវបែរខ្នងរកទ្វារ ៖ ការធ្វើការដោយបែរខ្នងទៅរកទ្វារ បណ្ដាលឱ្យអ្នកមិនអាចផ្ដោតអារម្មណ៍ក្នុងកិច្ចការងារ។ ប្រសិនអ្នកអង្គុយបែរខ្នងរកទ្វារ នោះអ្នកតែងតែក្លាយ
ជាមនុស្សដំបូងគេ ដែលត្រូវស្នើឱ្យបំពេញការងារផ្សេងៗ។ ល្អបំផុត អ្នកគួរដាក់តុ បញ្ឆិតនឹងទ្វារ
បន្តិច ដើម្បីអាចមើលឃើញមនុស្សចេញចូល។
-មិនគួរទុកផ្លូវដើរ នៅខាងក្រោយខ្នង ៖ ការទុកឱ្យមានផ្លូវដើរ នៅខាងក្រោយខ្នងរបស់អ្នក វាក៏នឹង
នាំឱ្យការផ្ដោតអារម្មណ៍ធ្វើការ មិនបានល្អ ហើយអ្នកក៏នឹងមិនមានទំនាក់ទំនងល្អជាមួយមនុស្ស
ភាគច្រើន ដោយសារតែអ្នកមិនសូវបានឃើញមុខពួកគេ នៅពេលពួកគេដើរចេញចូល នៅខាង
ក្រោយខ្នងរបស់អ្នក។
-គួរដាក់អំពូលភ្លើង នៅចំហៀងខាងឆ្វេង ប្រសិនអ្នកប្រើដៃខាងស្ដាំ ៖ ពន្លឺនៃអំពូលភ្លើងនឹងមិន
ត្រូវបានកាត់បន្ថយ នៅពេលអ្នកកំពុងធ្វើការ។ ម្យ៉ាងទៀត អ្នកក៏មិនគួរប្រើអំពូលភ្លើងដែលមាន
ពន្លឺខ្សោយ ស្រទន់នៅលើពិដាន ព្រោះវានឹងធ្វើឱ្យភ្នែក និងខួរក្បាលរបស់អ្នក ត្រូវប្រឹង ក្នុងការ
សរសេរ ឬវាយអត្ថបទ។ល។
-ចូរធ្វើដាក់ និងរៀបចំតុធ្វើការរបស់អ្នក ឱ្យរាល់គ្នាបានឃើញ ៖ បែបនេះ អ្នកនឹងក្លាយជាមនុស្ស
ដែលទទួលបានទំនាក់ទំនងល្អ ដោយកន្លែងរបស់អ្នក ជាទីដែលអ្នកគ្រប់គ្នា អាចចូលជិត ដើម្បី
ផ្លាស់ប្ដូរយោបល់ រាយការណ៍។ល។ វានឹងនាំមកនូវប្រយោជន៍ច្រើនដល់អ្នក។
-តុធ្វើការរបស់អ្នក ត្រូវធ្វើឱ្យមានឥទ្ធិពលដល់វិញ្ញាណទាំង ៥ ៖ មនុស្សយើងរស់នៅក្នុងសង្គម
បច្ចុប្បន្ន គឺមានលទ្ធភាពទទួលបានព័ត៌មាន ប្រសិនតុធ្វើការរបស់អ្នក នៅកន្លែង “អាថ៌កំបាំង”
ដោយមើលគេ/គេមើលមិនឃើញ ដូច្នេះ វិញ្ញាណទាំងឡាយរបស់អ្នក ក៏នឹងត្រូវបានកាត់បន្ថយ។
យ៉ាងនេះហើយ នៅក្នុងបន្ទាប់ ទន្ទឹមនឹងការព័ត៌មានចាំបាច់ និងពណ៌របស់បន្ទាប់ អ្នកក៏គួរទទួល
បាននូវសម្លេង ក្លិន។ល។
-កន្លែងធ្វើការ ត្រូវស្អាតបាត ត្រជាក់ ស្រួលដកដង្ហើម ៖ កន្លែងធ្វើការដែលមិនបានស្អាតបាត
រញ៉េរញ៉ៃ វានឹងនាំឱ្យប៉ះពាល់ដល់សមត្ថភាពធ្វើការ និងសុខភាព ធ្វើឱ្យអ្នកឆាប់តប់ប្រមល់។ល។
ល្អបំផុតគឺត្រូវរៀបចំរបស់របរ ឱ្យមានរបៀប។
-ដាក់កូនឈើ ដើម្បីបន្សុទ្ធខ្យល់ ៖ ខ្យល់បរិសុទ្ធក្នុងបន្ទប់ធ្វើការ គឺជាប្រការដែលការិយាល័យជា
ច្រើន មិនអាចធ្វើបាន។ ជាតិពុលដែលចេញពីជ័រ ឈើ ទឹកខ្មៅ ជាដើម នឹងហោះពេញបន្ទប់ ធ្វើ
ឱ្យអ្នកពិបាកដកដង្ហើម។ ដូច្នេះ ប្រសិនមានដើមឈើមួយចំនួន នៅក្នុងបន្ទប់ វានឹងជួយបន្សុទ្ធ
ខ្យល់អាក្រក់ ដោយសារថា ចំណីរបស់រុក្ខជាតិ គឺជាតិពុល (ការបូននិក) ហើយ “កាកសំណល់”
របស់វា គឺអ៊ុកស៊ីហ្សែន ដែលមនុស្សត្រូវការ។
-ប្ដូរផ្លាស់រចនាសម្ព័ន្ធនៃទីតាំងដាក់តុធ្វើការ ទូរដាក់ឯកសារ កូនឈើ ឬធុងសំរាម ជាដើម ឱ្យបាន
ញឹកញាប់ ៖ ការធ្វើបែបនេះ នឹងនាំឱ្យអ្នក មានអារម្មណ៍ប្លែក ថ្មី ស្រស់ស្រាយ ដូចទៅនឹងការផ្លាស់
ប្ដូរមុខម្ហូបរាល់ថ្ងៃ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ About