CamNews

យល់ដឹង 

ជោគជាតារាសីនិងវាសនាស្នេហា

ជាការពិតណាស់ ក្បួនជោគជាតារាសីគឺជាផ្នែកមួយដ៏សំខាន់ក្នុងឆាកជីវិត ប្រសិន
យើងអាចធ្វើតាមក្បួនបុរាណនេះដោយច្នៃប្រឌិត យើងនឹងអាចទទួលបានសេចក្ដី
សុខក្នុងផ្លូវចិត្ត និងផ្លូវកាយជាក់ជាមិនខាន។




ក្នុងគេហដ្ឋាន អ្នកគួរជ្រើសរើស ឬសាងសង់បន្ទប់គេងនិងបន្ទប់ទទួលភ្ញៀវឱ្យមានរាង
ជា៤ជ្រុង ប្រសិនបន្ទប់មានភាពចង្អៀតឬជ្រៅទៅក្រោម យូរៗទៅចិត្តអ្នកនៅក្នុងផ្ទះនោះ
នឹងក្លាយជាមនុស្សមិនមានភាពរោះរាយដូចមុន ដូច្នេះនឹងធើ្វឱ្យចរិតល្អមួយចំនួនផ្លាស់
ប្ដូរ និងអាចប៉ះពាល់ដល់មនុស្សនៅជុំវិញខ្លួន ហើយទំនាក់ទំនងស្នេហារបស់អ្នកក៏នឹង
អាចមានបញ្ហាទៅតាមនោះ។

ការសាងសង់គេហដ្ឋាននៅកន្លែងដែលមានហុងស៊ុយល្អ ធ្វើបន្ទប់គេងឱ្យត្រូវតាមក្បួន
បុរាណ និងសមស្រប វាអាចជួយឱ្យទំនាក់ទំនងស្នេហារបស់អ្នកមានភាពផ្អែមល្ហែមនិង
មានសេចក្ដីសុខសាន្ដជាងមុន។

នៅពេលតុបតែងដាក់របស់របរក្នុងផ្ទះ ដូចជាកញ្ចក់ជាដើមក៏ត្រូវយកចិត្តទុកដាក់ផងដែរ។
អ្នកគួរជ្រើសរើសកញ្ចក់ប្រភេទមានរាងមូល។ នៅក្នុងគេហដ្ឋានឬជុំវិញគេហដ្ឋាន មិនត្រូវ
ឱ្យមានរបស់បែបបាក់ដែលអាចមើលឃើញនោះទេ ប្រសឹនមាន អ្នកគួរតែផ្លាស់ប្ដូរ និងប្រើ
របស់ថ្មីវិញ។

ជាមួយគ្នានេះដែរ នៅពេលរៀបដាក់របស់របរក្នុងផ្ទះ អ្នកមិនត្រូវដាក់របស់តុបតែងកាយ
ដែលមានរាងជាច័ន្ទមិនពេញវង់នោះដែរ ល្អបំផុតគឺត្រូវជ្រើសរើសរបស់ដែលមានរាងមូល បែបនេះនឹងអាចធ្វើឱ្យស្នេហានិងគ្រួសារបានរស់នៅជួបជុំគ្នាដរាប់។

ក្រៅពីនេះ នៅពេលពាក់របស់លំអកាយអ្នកគួរតែយោងទៅតាមជោគជាតារបស់ខ្លួនទើប
មានប្រសិទ្ធិភាពល្អក្នុងជីវិត។ ជាងនេះទៅទៀត ប្រភេទពណ៌ក៏មានឥទ្ធិពលផងដែរ ព្រោះ
វាអាចទាក់ទាញក្រសែភ្នែកអ្នកនៅជុំវិញ។សម្រាប់សំលៀកបំពាក់ អ្នកគួរជ្រើសរើសពណ៌
ស៊ីជម្ពូខ្ចី ពណ៌ស្វាយខ្ចីជាដើម។

ក្បូនជោគជាតារាសី មិនមានភាពស្មុគស្មាញដូចដែលយើងស្មាននោះទេ យើងគ្រាន់តែ
អនុវត្តទៅតាមក្បួននេះដោយប្រើប្រាស់គំនិតច្នៃប្រឌិតផ្ទាល់ខ្លួនបន្ដិចនោះយើងនឹងទទួល
បានអារម្មណ៍មួយថ្មី និងជួយឱ្យជីវិតមានភាពស្រស់បំព្រង៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ fa

Tags: lovefeng shui