CamNews

កីឡាអន្តរជាតិ 

មិត្ដភាពរវាង ជម្រើសជាតិ Belgium នឹងSpain ត្រូវរំសាយចោល ក្រោយពីមានការគម្រាមកំហែងកើនឡើង ពីភាវរករ

ព័ត៌មានកីឡា៖ ព្រឹត្ដិការណ៍ប្រកួតបាល់ទាត់ មិត្ដភាពអន្ដរជាតិ រវាង​ក្រុមជម្រើសជាតិ​ Belgium នឹងប៉ះជាមួយនឹង Spain នៅល្ងាចថ្ងៃអង្គារនេះ ត្រូវបានរំសាយចោលទៅហើយ ក្រោយពីមានការកើនឡើងនូវ ការគម្រាម​កំ​ហែងជាខ្លាំងពីក្រុម ភាវរករ។ 

មានការភ័យខ្លាចជាខ្លាំងអំពីសុវត្ថិភាព ចំពោះព្រឹត្ដិការណ៍ប្រកួត ក្រោយពេលមានការវាយប្រហាយ៉ាងធ្ងន់ធ្ងរក្នុងទីក្រុង បារីសប្រទេសបារាំងកាលពីយប់ថ្ងៃសុក្រ ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ដល់ទៅ ១២៩នាក់ ដោយស្របពេលមានការចាប់ខ្លួន ត្រូវធ្វើឡើងក្នុងប្រទេស Belgium ថែមទៀត ។ 

សេចក្ដីថ្លែងការណ៍របស់ សមាគមន៍បាល់ទាត់ជាតិ Belgium បានថ្លែងឲ្យដឹងថា ស្ថិតក្នុងកិច្ចប្រជុំជាមួយ ដៃគូរ​ប្រទេស អេស្ប៉ាញ រួចមក Belgian FA ក៏បានសម្រេចធ្វើការរំសាយចោលតែម្ដង ហើយមុនពេលរំសាយ​ចោល​ រាជរដ្ឋាភិបាល Belgium ក៏ផ្ដល់ជាអនុសាសន៍ មិនឲ្យធ្វើការប្រកួតនេះផងដែរ។ សមាគមន៍មានការសោកស្ដាយជាខ្លាំងសម្រាប់ ការរំសាយមួយនេះ ចំពោះក្រុមទាំងពីរ ហើយក៏ដោយដឹងផងដែរថា អ្នកគាំទ្រ​ដែលរង់ចាំការទស្សនាត្រូវខកចិត្ដ។ សម្រាប់អ្នកដែលបានទិញសំបុត្រចូលទស្សនា នឹងត្រូវផ្ដល់​ដំណឹងបញ្ជាក់ម្ដងទៀត​ក្នុងសប្ដាហនេះ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ foxsports


Tags: Sport News Belgium Spain