ព័ត៌មានកីឡា៖ អ្នកគ្រប់គ្រងទូរទៅ របស់ក្លឹប Bayern Munich លោក Pep Guardiola បានអះអាងដោយផ្ទាល់នឹង ធ្វើការបញ្ជាក់ឲ្យបានច្បាស់ ពីជំហ៊ានបន្ទាប់សម្រាប់ថ្ងៃអនាគត របស់លោក ជាមួយនឹងក្លឹប ថាតើគួរចាកចេញ ឬក៏ត្រូវនៅបន្ដ គ្រប់យ៉ាងនឹងដឹងច្បាស់ក្នុងសប្ដាហ៍ក្រោយ ។
លោក Pep Guardiola ជនជាតិ អេស្ប៉ាញ មានវ័យ ៤៤ឆ្នាំ នឹងផុតកិច្ចកុងត្រាត្រឹមរដូវកាលថ្មីឈានចូល មកដល់ ហើយបច្ចុប្បន្នលោកកំពុងតែគិត ថាមិនដឹងជាត្រូវសម្រេចទៅណាបន្ដទៀតទេ ខណៈដែលកន្លងមកធ្លាប់លេចឮដំណឹងថា ម្ចាស់ក្លឹប យល់ព្រមផ្ដល់កិច្ចកុងត្រាថ្មីទៅឲ្យគាត់ ប៉ុន្ដែគាត់បដិសេធ មិនទាន់ទទួលយកនោះដែរ។ ក្រោយមកទៀត គាត់ក៏ត្រូវបានលេចឮដំណឹងថា មានទំនាក់ទំនង ជាមួយ ក្លឹប Man City និង Man United ប៉ុន្ដែមកទល់ពេលនេះ ដំណឹងស្ងាត់សូន្យឈឹងតែម្ដង។
កាលពីម្សិលមិញក្នុងសន្និសិតការសែត គាត់បានថ្លែងថា គាត់សុំមិនទាន់បញ្ចេញយោបល់អ្វីទាំងអស់ ចំពោះ ដំណើរអនាគតរបស់គាត់ ហើយគាត់ក៏បានបញ្ជាក់ថា គាត់នឹងស្រាយបំភ្លឺនៅត្រឹមសប្ដាហ៍ក្រោយនេះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី