CamNews

តារា 

ចុម! ឃើញស្អាតហើយមុខមាត់ដូចនាង Pat បេះបិទ ស្មានថាជាបងស្រី ការពិតជា...

ព័ត៌មានកំសាន្ត ៖ តារាសម្តែងថៃដែលមានរូបសម្រស់ស្រស់ស្អាត នាង Sakuntala teinpairoj តែងត្រូវបានមហាជនមួយចំនួនតូចមានការយល់ច្រឡំថា នាងនិងតារាថៃម្នាក់ទៀតគឺនាង Pat napapa គឺជាបងប្អូនបង្កើតនឹងគ្នាព្រោះ មានមុខមាត់ដូចគ្នា ហើយជិតដិតនឹងគ្នាខ្លាំងទៀតផង ។ 

ហើយកាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្តែងជើងចាស់មួយដួងនេះ បានឆ្លៀតពេលទំនេរដើម្បីទៅមើលកូនប្រុសរបស់លោក Akarakit worarojcharoendet និងនាង Pat napapa ព្រោះតាំងពីសម្រាលមករូបនាងមិនទាន់បានមើលនៅឡើយទេ ។ មិនត្រឹមតែមើលកូនប្រុសទេ នាង Sakuntala teinpairoj ក៏ឆ្លៀតថតដើម្បីបង្ហោះក្នុង IG ទុកជាអនុស្សាវរីយ៍ទៀតផង ។ នៅក្នុងនោះផងដែរ ក៏មានអ្នកចូលខមមិនជាច្រើនថា ប្រហែលជាពួកគេទាំងពីរគឺជាបងប្អូនបង្កើតហើយទើបមានមុខមាត់ដូចគ្នាបែបនេះ ប៉ុន្តែការពិតទៅ នាង Pat napapa និងនាង Sakuntala teinpairoj គឺគ្រាន់តែជាមិត្តភក្តិនឹងគ្នានោះទេ ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook


Tags: Pat napapa Akarakit worarojcharoendet sakuntala teinpairoj