CamNews

កីឡាអន្តរជាតិ 

FIFA​ សម្រេចពន្យាពេល ប្រកួតរវាងក្រុមជម្រើសជាតិ ប៉ាឡេស្ទីន នឹងអារ៉ាប់ ក្នុងព្រឹត្ដិការណ៍ World Cup

ព័ត៌មានកីឡា៖​ FIFA បានចេញសេចក្ដីសម្រេច ឲ្យពន្យាពេលនៃប្រកួត រវាងក្រុមជម្រើសជាតិ Palestine និង Saudi Arabia ក្នុងព្រឹត្ដិការណ៍ វគ្គជម្រុះ World Cup 2018 រហូតដល់ សម្រេចក្ដីព្រមព្រៀងមួយត្រូវបានយល់ព្រមទាំងសងខាងថា នឹងត្រូវប្រកួតនៅប្រទេសខាងណាមួយឲ្យច្បាស់លាស់។ 

កិច្ចប្រជុំមួយត្រូវបានរៀបចំឡើងនៅទីស្នាក់ការធំ FIFA កាលពីថ្ងៃអង្គារ៍ ក្នុងទីក្រុង Zurich ក្រោមការចូលរួមពី សមាសភាពប្រធានក្រុមជម្រើសជាតិ ទាំងសងខាងដោយ ប្រធានសមាគមន៍បាល់ទាត់ របស់ប្រទេស​ Palestine គឺលោក​ Jibril Rajoub នឹង ប្រធានភាគីម្យ៉ាងទៀត ដោយលោក Ahmed Eid Al Harbi ដើម្បីជជែកពិភាក្សាគ្នា ស្វែងរកដំណោះស្រាយ ក្នុងការប្រកួតនេះ ។ 

អ្នកនាំពាក្យ FIFA បានប្រាប់ទៅកាន់ Jibril Rajoub ថា ចំពោះការប្រកួតរវាងក្រុមទាំងពីរ គឺត្រូវបានពន្យាពេល​រហូតដល់​ កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចជាផ្លូវការ ។ 

ការកំណត់គោលដៅ នៃការប្រកួតកន្លងមក នឹងត្រូវបានធ្វើឡើងនៅថ្ងៃ ១៣ ខែតុលា គឺយកទីតាំងនៅ​ Israeli-occupied West Bank ស្ថិតក្នុងប្រទេស Palestine ប៉ុន្ដែ Saudi Arabia បានទាមទារថាការប្រកួត គួរតែទៅលេងក្នុងទឹកដីប្រទេសអព្យាក្រិតវិញទើបល្អ។ ការទាមទារនោះត្រូវបានយល់ព្រមទាំងស្រុងពី សមាជិកគណៈកម្ម​ការរបស់ FIFA 2018 ដែលត្រូវបានប្រជុំដោយ លោក Michel Platini ប្រធាន Uefa។

ថ្វីត្បិតតែ សមាគមន៍បាល់ទាត់ FIFA យល់ព្រមនឹងការទាមទានេះមែនក៏ដោយ​ ក៏ប៉ុន្ដែ សម្រាប់ ប្រធានសមាគមន៍បាល់ទាត់ប្រចាំប្រទេស  Palestine គឺមិនយល់ស្របជាដាច់ខាត ដោយលើកឡើងថា ការដកហូតសិទ្ធនៃការសម្រេចចិត្ដប្រកួត​ក្នុងទឹកដីរបស់ខ្លួន គឺជារឿងមួយគ្រោះថ្នាក់បំផុត ហើយពួកគេក៏ មិន យល់ព្រមនឹងលក្ខខណ្ឌរបស់ Saudi Arabia ។

ក្រុមទាំងពីរ ធ្លាប់បានជួបគ្នារួចម្ដងទៅហើយ ក្នុងប្រទេស Saudi Arabia កាលពីខែមិថុនា ក្នុងទីក្រុង ​Jeddah ក្រោមលទ្ធផលពីន្ទុ ៣-២ ចាញ់ក្រោមជើងម្ចាស់ផ្ទះ។ ហើយការប្រកួតក្រោយនេះគឺនឹងត្រូវទៅប្រកួតក្នុងទឹកដី ប្រទេស Palestine វិញម្ដង ប៉ុន្ដែ ភាគីខាងអារ៉ាប់ មិនយល់ព្រមនោះទេ។ 

ជម្រើសជាតិ អារ៉ាប់ 

ជម្រើសជាតិ ប៉ាឡេស្ទីន


ដោយ៖ អឿ អ៊ុយ

ប្រភព៖ .supersport


Tags: Sport News Saudi Arabia Palestine