CamNews

តារា 

ទៅក្រៅប្រទេសឆ្នាំនេះ ស្វាមីនាង Chompoo araya បែរជាមិនបានកំដរនាងទៅជាមួយ!!

ថៃ ៖ នៅក្នុងដំណើរទៅកាន់ទីក្រុងប៉ារីសឆ្នាំនេះដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍តំណាងរបស់ប្រ៊េនលំដាប់ពិភពលោកមួយ ដែលមានឈ្មោះថា L'Oréal តារាសម្តែងថៃនាង Chompoo araya មិនត្រូវបានស្វាមីរួមដំណើរទៅជាមួយនោះឡើយ ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

យើងសង្កេតឃើញថា ឆ្នាំមុនៗតែងតែមានវត្តមានលោក Nott Witsarut Rungsisingpipat ទៅជាមួយភរិយា ប៉ុន្តែឆ្នាំនេះតារាស្រីថៃរូបនេះបែរជាទៅតែ ២ នាក់ជាមួយនិងអ្នកចាត់ការផ្ទាល់ខ្លួនទៅវិញ ។ ប្រភពដដែលបន្តថា មូលហេតុដែលមិនអាចទៅជាមួយបានព្រោះស្វាមីតារាថៃរូបនេះនៅមើលថែទាំកូនប្រុសភ្លោះ ដោយផ្ទាល់ដៃ ។ 

គួរបញ្ជាក់ឲ្យដឹងថា នេះជាលើកទី ០៦ ហើយដែលតារាសម្តែងវ័យ​ ៣៦​ឆ្នាំរូបនេះ​ ត្រូវបានគេជ្រើសរើសជាអ្នកតំនាងអោយប្រ៊េន L'Oréal ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Chompoo araya Nott Witsarut Rungsisingpipat