កាលពីថ្មីៗនេះ មានវីដេអូមួយ ត្រូវបានគេផុសឡើង លើទំព័រ Youtube ដោយបានប្រាប់ថាវាជា សកម្មភាព នៃការដេញតាមចាប់ចោរ ។ នៅក្នុងវីដេអូនោះ បានប្រាប់ថា ពេលនោះគាត់កំពុងតែ ចុះពីលើឡាន ទៅបង់ថ្លៃចត ដើម្បីត្រៀមថតវីដេអូ ផ្ទាល់ខ្លួនមួយ តែភ្លេចចាក់សោរឡាន ហើយ ក៏មានបុរសម្នាក់ លួចបើកទ្វារ ហើយលួចទូរស័ព្ទ ។ តែម្ចាស់ទូរស័ព្ទ គាប់ជួនបានបំពាក់ កាំមេរ៉ា លើក្បាលដែល ខ្លួនត្រៀមថតវីដេអូផ្ទាល់ខ្លួននោះ បានរត់តាមចោរនោះ ហក់លោតឡើងលើ ដំបូលផ្ទះ ផ្លោះរបង ហើយលោតចុះឡើង ពីទីខ្ពស់ៗយ៉ាងស្រៀវសាច់ ។ ស្រាប់តែពេលនោះ ចោរបានភ្លាត់ស្នៀត លោតអត់ផុត ក៏បុកជាមួយ គែមកុងទីន័រ ហើយវីដេអូក៏ចប់ទៅ ដោយប្រាប់ ថាយកបានទូរស័ព្ទវិញ ។
តែតាមពិត វីដេអូបន្ទាប់ពីនោះ ត្រូវបានគេរកឃើញថា វាគ្រាន់តែជាការ សំដែងប៉ុណ្ណោះហើយ អ្នកដែលសំដែងជាតួចោរ លោតភ្លាត់ស្នៀតនោះ មិនមានគ្រោះថ្នាក់ធំ ប៉ុន្មានទេ គ្រាន់តែបាក់ ធ្មេញមុខប៉ុណ្ណោះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ youtube