CamNews

កីឡាជាតិ 

ការប្រកួតពានរង្វាន់ Amatak Football League 2014 បើកឆាកនាថ្ងៃសៅរ៍នេះហើយ

ក្រុមការពារជើងឯក Ov Mal FC នឹងត្រូវប៉ះជាមួយក្រុម Super Striker FC ក្នុងការប្រកួតបើកឆាកពានរង្វាន់ Amatak Football League 2014 នាវេលាម៉ោង ៤:១៥ នាទី នៅទីលានបាល់ទាត់ RooY7 Sport Club & Minibar ។

សូមបញ្ជាក់ផងដែរថា លក្ខន្តិកនៃការប្រកួតនេះគឺ តម្រូវអោយក្រុមទាំង ១២ ប៉ះគ្នា ចំនួន២ដង ដែលមានរយៈពេល ២៤ សប្តាហ៍ ហើយក្រុមដែលជាប់ចំណាត់ថ្នាក់លេខ១​​​​​​​​​​​​ដល់លេខ៤ ត្រូវយកទៅប្រកួតពានរង្វាន់មួយទៀត ដែលមានឈ្មោះថា Amatak Fair Cup ។

សមាសភាពក្រុមទាំង ១២ ដែលនឹងចូលរូមការប្រកួតពានរង្វាន់ Amatak Football League 2014 មានដូចជា: Ov Mal FC , Yes Style FC , Red Land FC , S3 FC , Super Striker FC , Loading FC , Doemkor United FC , Rolling FC , Charlo FC , Blue Cat FC, Fan Sport FC , Daniel FC ។ ពានរង្វាន់ Amatak Football League 2014 នេះដែរត្រូវបានចូលរួមសហការឩបត្ថម្តដោយ ក្រុមហ៊ុនទឹកបរិសុទ្ធ Navy ។





Tags: sport khmer sport