ព័ត៌មានកីឡា៖ ម្ចាស់ក្លឹប Inter Milan លោក Erick Thohir បានថ្លែងដោយផ្ទាល់ថា លោក នឹងផ្លោះមួយជំហ៊ានដើម្បីក្ដាប់ឱកាស ផ្ទេរយកខ្សែប្រយុទ្ធដ៏មុតស្រួចផុតរបស់ក្លឹប Barcelona ខណៈដែលកន្លងមក គ្មាននរណាម្នាក់យល់ថា រូបគេនឹងមិនចេញពីទឹកនោះឡើយ ។
Inter Milan គឺជាកំពូលក្លឹបក្នុងទឹកដីអ៊ីតាលីលេងក្នុង Serie A ដែលឆ្លងផុតរយៈ ១៧ ការប្រកួត ហើយបច្ចុប្បន្ន កំពុងតែវិវត្ដខ្លួនចូលទៅកាន់ក្នុងក្រុមកំពូលក្លឹបអ្នកមានលុយច្រើន ក្រោយពីមានការចួលរួមភាគហ៊ុនពីដៃគូរប្រទេសឥណ្ឌូនេស៊ី ស្របគ្នានឹងគោលដៅក៏ចង់ប្រជែងក្នុងទឹកដីអឺរ៉ុបផងដែរ។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់គាត់ផ្ទាល់ជាលក្ខណៈបើកចំហរតាមរយៈសង្គម Twitter បានអះអាងឲ្យដឹងថា » តើ Messi អាចមក Inter Milan បានដែរទេ? ហេតុអីក៏ថាមិនអាច នៅពេលដែលគាត់បញ្ចប់កិច្ចកុងត្រានៅ Barcelona នោះគាត់នឹងទទួលបាននូវការភ្ញាក់ផ្អើលកិច្ចកុងត្រាថ្មីនៅទីនេះ ។ គម្រោងយុទ្ធសាស្រ្ដរបស់យើងគឺមានលក្ខណៈច្បាស់លាស់ល្អណាស់ យើងចង់យកគាត់មកកាន់ Inter ដើម្បីដឹងនាំក្លឹបឲ្យឈានទៅកាន់កំពួលក្លឹប លំដាប់ទាំង១០ លើពិភពលោក។ ពួកយើងបានជោគជ័យលើគោលជំហរទី១ រួចទៅហើយ ហើយមិនត្រឹមតែប៉ុណ្ណោះ យើងក៏កំពុងតែបង្វឹកកីឡាករវ័យក្មេងជាច្រើនផងដែរ សម្រាប់ថ្ងៃអនាគត» ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ onefootball