(ហ្វីលីពីន)៖ ក្រុមប៉ូលិស និងក្រុមសង្គ្រោះបន្ទាន់ បានរួសរាន់ទៅកាន់តំបន់ផ្សាររាត្រីមួយកន្លែង នាទីក្រុង ដាវ៉ាវ ដែលជាស្រុកកំណើតរបស់ ប្រធានាធីបតីហ្វីលីពីន។ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកមួយយ៉ាងរន្ធត់ នៅយប់ថ្ងៃសុក្រនេះ បានបណ្តាលឲ្យមនុស្ស១០នាក់ស្លាប់ និង ៦០នាក់រងរបួសយ៉ាងដំណំ នេះបើយោងតាមប្រភពព័ត៌មាន CNN ចេញផ្សាយបន្តបន្ទាប់នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០១៦។
បច្ចុប្បន្ន ក្រុមប៉ូលិសនៅក្នុងតំបន់កំពុងតែធ្វើការតាមដានអំពីដើមហេតុ នៃការបំផ្ទុះគ្រាប់បែកយ៉ាងម៉ត់ចត់បំផុត។ ដោយឡែករថយន្តពន្លត់អគ្គិភ័យ ព្រមទាំងរថយន្ត សង្គ្រោះបន្ទាន់ ក៏កំពុងតែធ្វើការសង្គ្រោះប្រជាជនដែលបានរងរបួសនៅទៅនោះផងដែរ។
សូមជំរាបថា ការបំផ្ទុះគ្រាប់បែកនេះ ត្រូវបានកើតឡើងនៅផ្លូវ Roxas នៃទីក្រុងដាវ៉ាវ ប្រទេសហ្វីលីពីន ដែលត្រូវបានស្គាល់ថា ជាផ្សាររាត្រី លក់ចំណីអាហារពេលរាត្រី សម្រាប់ភ្ញៀវទេសចរណ៍ និងអ្នកធ្វើដំណើរផ្សេងៗ ដែលទីក្រុងនោះជាស្រុកកំណើតរបស់ប្រធានាធិបតី Rodrigo Duterte៕
ប្រភព ៖ ស៊ិអិនអិន/ប៊ីប៊ីស៊ី