CamNews

យានយន្ត 

Veloster ទ្វារបី មានបញ្ហា តែមាន ការពេញ​ និយម

កូរ៉េខាងត្បួង៖ តាមការអោយដឹងពីក្រុមហ៊ុនផលិតរថយន្ដ NHTSA កាលពីពេលថ្មីៗនេះ ថា
រថយន្ដ Hyundai ខា្នតតូចចំនួន ១៣,៥០០គ្រឿង ម៉ាក Veloster ត្រូវបានហៅត្រឡប់មកវិញ
ដើម្បីកែសម្រួល ដោយសារតែមានបញ្ហាហ្វ្រាំង និងដំបូល។



តាមការអោយដឹងពីក្រុមហ៊ុន បាននិយាយថា Hyundai ត្រូវតែកែសម្រួលរថយន្ដ Veloster
ឡើងវិញ ហើយក្រុមហ៊ុននេះ បាននាំត្រឡប់មកវិញនូវរថយន្ដ Veloster ចំនួន 13,500 គ្រឿង
ក្នុងបំណងកែសម្រួលបញ្ហាហ្វ្រាំង និងដំបូល ដើម្បីអាចអោយមានភាពទាក់ទាញដល់អតិថិ
ជន។ នៅពេលដែល Veloster បានកែសម្រួលហើយ វានឹងជារថយន្ដដែលមានការទាក់ទាញ
ជាងមុន។​



ជាមួយពណ៌ដ៏ស្រស់ស្អាត ដំបូលបើកពីលើ និងកម្លាំងម៉ាស៊ីនខ្លាំងជាងមុនផងនោះ Veloster
ពិតជាមានប្រិយភាពជាងមុនមែន ជាពិសេស គឺសម្រាប់អំឡុងពេលជិតបំណាច់ឆ្នាំ២០១២នេះ
តែម្ដង។ តម្លៃរថរយន្ដគឺ ចាប់ពី ១៧,៧៩៩ ដល់ ១៨,២២៥ ដុល្លារអាមេរិក៕

ដោយ៖ វត្ដី
ប្រភព៖ usatoday


Tags: Vehicle,  Veloster car, South Korea,  2012