CamNews

ប្លែកៗ 

ខឹង​ប្តី​សុំ​លែង ប្រពន្ធផ្ទុះ​កំ​ហឹង ទាញ​កាំ​ភ្លើង​បាញ់​សម្លាប់ រួច​យក​សព​កប់​ក្នុង​ពំនូក​លាមក

(ញូវ​យ៉ក)៖ ស្ត្រីម្នាក់ត្រូវប៉ូលិសចាប់ខ្លួន ដោយចោទប្រកាន់ពីបទឃាតកម្ម បន្ទាប់ពីនាងបានសម្លាប់ប្តី រួចកប់សាកសព​នៅក្រោមពំនូកលាមក នៅឯកសិដ្ឋានមួយ ព្រោះតែមានកំហឹងនឹងប្តី ដែលចង់លែងលះរូបនាង។

ហេតុការណ៍នេះ កើតឡើងនៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក ស្ត្រីដៃដល់អាយុ៤៩​ឆ្នាំ ឈ្មោះ Charlene Mess ត្រូវបានតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល២៥ឆ្នាំ បន្ទាប់ពីរកឃើញពិរុទ្ធភាពថា ពិតជាបានចាក់សម្លាប់ប្តី អាយុ៥២ឆ្នាំ​ឈ្មោះ Doug Mess ថែមទាំងទាញកាំភ្លើង បាញ់ចំក្បាលជនរងគ្រោះទៀតផង។ ក្រោយពីសម្លាប់ប្តី​រួច Charlene ក៏បានអូសសពប្តី ដោយចងដៃជើង ហើយយកទៅកសិដ្ឋានរបស់គ្រួសារ រួចកប់សាក សពនៅទីនោះ ដែលជាកន្លែងពោរពេញ ទៅដោយលាមកឆ្អេះឆ្អាប។

នៅអង្គសវនាការ Charlene ប្រាប់តុលាការថា នាងត្រូវប្តីវាយបីដៃ ចំដើមទ្រូងទើបនាងតបតវិញ ជាការការពារខ្លួនហើយម្យ៉ាងទៀត នាងខឹងណាស់ដែលបុរសជាប្តី ប្រើពាក្យសុំលែង លះគ្នា ទើបសម្រេចបញ្ចប់ជីវិតគេចោល។ គួរបញ្ជាក់ថា ប្តីប្រពន្ធទាំងពីររៀបការ ជាមួយគ្នារយៈពេល៣០ឆ្នាំមកហើយ ថែមទាំងមានកូនបីនាក់ទៀតផង ប៉ុន្តែពេលនេះម្តាយ ត្រូវជាប់គុក រីឯឪពុកត្រូវស្លាប់​ធ្វើឲ្យកូនៗគ្មានទីពឹងឡើយ ទើបសមត្ថកិច្ចនាំយកពួកគេ ទៅមណ្ឌលមើលថែកកុមារ៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: New york