បេក្ខភាពប្រធានាធិបតិបារាំងកាលពីថ្ងៃទី ២១ បានបញ្ចេញសកម្មភាពឃោសនារកសម្លេង
ឆ្នោតយ៉ាងខ្លាំងក្លាបំផុត នៅពេលថ្ងៃបោះឆ្នោតរៀបនឹងមកដល់។
លោកប្រធានាធិបតិកំពុងកាន់អំណាច Nicolas Sarkozy តំណាងអោយគណបក្ស The
Union for a Popular Movement (French: Union pour un Mouvement Populaire, UMP)
កាលពីថ្ងៃទី ២១ កន្លងទៅបានបញ្ចប់ការឃោសនារកសម្លេងឆ្នោតរបស់ខ្លួននៅទីក្រុង
Nice ភាគខាងត្បូងប្រទេសបារាំង។
លោក Nicolas Sarkozy បានអំពាវនាវអ្នកគាំទ្ររបស់ខ្លួន អោយ "និយាយចេញនូវអ្វីដែល
ខ្លួនចង់និយាយ" និងជ្រើសរើស "ប្រទេសបារាំងដែលរុករឿង និងមានអំណាច"។
លោក Sarkozy ឡើងកាន់តំណែងជាប្រធានាធិបតិបារាំងតាំងពីឆ្នាំ ២០០៧។ បច្ចុប្បន្ន គាត់
គឺជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខភាពពីររូបដែលត្រូវបានគេគាំទ្រច្រើនបំផុតនៅក្នុងការស្ទង់
មតិមួយ។
បេក្ខជនមកពីគណបក្ស Socialist Party លោក Francois Hollande គឺជាគូប្រជែងខ្លាំងបំផុត
របស់លោក Sarkozy នៅក្នុងការបោះឆ្នោតនេះ។
អ្នកគាំទ្ររាប់រយនាក់ នៅតំបន់ Charleville-Mezieres ភាគខាងជើងប្រទេសបារាំង បាន
ប្រមូលផ្ដុំគ្នាតាមដានស្ដាប់ការថ្លែងសុន្ទរកថារបស់លោក Francois Hollande។
ក្រុមសិស្សសាលានៅ Charleville-Mezieres កាន់បដាស្រែកគាំទ្រលោក Hollande ។
លោកស្រី Marine Le Pen បេក្ខភាពមកពីគណបក្ស Front National បានធ្វើទស្សនកិច្ចទៅ
កាន់កសិដ្ឋានមួយចំនួន នៅ Merdrignac ភាគខាងលិចប្រទេសបារាំង។
លោក Jean-Luc Melenchon(កណ្ដាល)តំណាងគណបក្សឆ្វេងនិយមមួយទៀត ដែលកំពុង
ប្រកួតប្រជែងក្នុងការបោះឆ្នោតលើកនេះ។
បុគ្គលិករបស់គណបក្ស Europe Ecologie-Les Verts កំពុងស្ដាប់ទូរស័ព្ទ ក្បែរជញ្ជាំង
ដែលមានបិទរូបលោកស្រី Eva Joly អាយុ ៦៩ឆ្នាំ ជាបេក្ខនារីប្រធានាធិបតិបារាំង។
ខាងលើនេះគឺជាបេក្ខជន និងបេក្ខនារីដែលកំពុងប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតិ
បារាំង។ ការបោះឆ្នោតដែលធ្វើឡើងក្នុងថ្ងៃទី ២២ មេសានេះ មានការចូលរួមប្រកួតប្រជែងពី
បេក្ខភាពចំនួន ១០រូប៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT