CamNews

កីឡាអន្តរជាតិ 

បើទិញ Ronaldo និង Messi មិនបានទេ មានតែបង្វែទិសដៅ មករក Sergio Aguero វិញ

ព័ត៌មានកីឡា៖ ក្លឹបកំពូលអ្នកមាន ក្នុងទឹកដីប្រទេសបារាំង គឺ PSG បានលាតត្រដាងពីគម្រោង B របស់ខ្លួន ថានឹងបន្ដយន្ដការទិញចូលកីឡាករ​ថ្មីផ្សេងទៀត ប្រសិនជាក្លឹបបរាជ័យលើ ទីផ្សារកីឡាករ Ronaldo និង Messi។ 

Paris Saint-Germain ដូចជាមិនសូវលេចឮដំណឹង នៅក្នុងទីផ្សារទិញកីឡាករចូលនោះទេក្នុងរដូវកាលនេះ ប៉ុន្ដែដំណឹងដែលអាចឲ្យ លេចចេញបានឡើងមួយៗ ក៏មិនអន់នោះដែរ ដោយក្លឹបមានបំណងចង់ទិញយកខ្សែប្រយុទ្ធដ៏​ល្ប៏ឈ្មោះលំដាប់ថ្នាក់ពិភពលោក ទាំងពីរគឺ Messi, Ronaldo និងបូករួមទាំង Neymar ម្នាក់ទៀត​​ផង​ដែរ។ ទន្ទឹម​នឹងគម្រោងមួយនេះ ក្លឹបក៏មិនប្រាកដខ្លួនឯងទេថា អាចទិញយកកីឡាករទាំងនោះបាន ហេតុដូច្នេះហើយ ក្លឹបក៏បង្វែទិស​ដៅ មកចាប់អារម្មណ៍ខ្សែប្រយុទ្ធ Man City វិញគឺ កីឡាករ Sergio Aguero ប្រសិនជា ទិញមិនបាន អ្នកទាំងពីរនោះ។ នេះបើយោងតាមគេហទំព័ររបស់ប្រទេសបារាំង Le Parisien ។ 

ប្រភពគេហទំព័របានបន្ដទៀតថា មូលហេតុដែលក្លឹប ស្វះស្វែងរកមើល ខ្សែប្រយុទ្ធពេលនេះ ក៏ព្រោះកីឡាករ ​Zlatan Ibrahimovic កំពុងតែត្រូវបានមានទំនាក់ទំនងផ្ទេរទៅកាន់ Parc des Princes ក្នុងរដូវកាលនេះ ហើយ​សមត្ថភាពរបស់ Sergio Aguero ពិតជាអាចចំនួស តំណែងរបស់ Zlatan Ibrahimovic ប្រសិនជាក្លឹប បរាជ័យ​ទីផ្សារ Ronaldo និង Messi។ ដូច្នេះ ខ្សែប្រយុទ្ធដែលសាកសមបន្ទាប់ពី Ronaldo Messi គឺមានតែ Sergio Aguero ។​

គូសបញ្ជាក់ផងដែរថា PSG ទើបតែទិញយកខ្សែប្រយុទ្ធពីក្លឹប Man Uited គឺកីឡាករ Angel Di Maria ក្នុងតម្លៃខ្លួន ៤៥ លានផោន ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ http://metro.co.uk/


Tags: Sport News Ronaldo Messi PSG Sergio Aguero