(មេនឆេស្ទើ)៖ ក្រុមបាល់ទាត់បិសាចក្រហម Manchester United ត្រៀមសងសឹកក្រុមភ្ញៀវដែលបានយកឈ្នះគេ ១-០ Feyenoord របស់ហូឡង់ក្នុងព្រឹត្តិការណ៍ពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Europa League ជើងទី២ នាម៉ោង ៣៖០៥នាទីទៀបភ្លឺ (ម៉ោងនៅកម្ពុជា)។
ក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកជនជាតិព័រទុយហ្គាល់ Jose Mourinho បានបរាជ័យ ១-០ ក្នុងទឹកដីហូឡង់កាលពីជើងទី១ ប្រចាំពូល A ដែលទើបរកបាន៦ពិន្ទុ ឈរនៅលេខ៣ក្នុងនៅឡើយ ត្រូវការ៣ពិន្ទុរាត្រីនេះជាចាំបាច់ ដើម្បីមានឱកាសឡើងទៅវគ្គបន្តបាន។
លេង៤ប្រកួតក្នុង Europa League នេះ មិនដែលស្គាល់ពាក្យថា «ឈ្នះ» ឡើយក្រៅទឹកដី តែលេងក្នុងផ្ទះនៃពហុកីឡដ្ឋាន Old Trafford ឈ្នះទាំង២ប្រកួតទៅលើក្រុម Zorya និង Fenerbahce៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង