CamNews

ព័ត៌មានអន្តរជាតិ 

តុលាការ យុត្តិធម៌ អន្តរជាតិ លុបចោល អាជ្ញាប័ណ្ណ នេសាទ ត្រីបាឡែន ប្រទេស ជប៉ុន

ព័ត៌មានអន្តរជាតិ ៖ កម្មវិធីនេសាទ ត្រីបាឡេន របស់ប្រទេសជប៉ុន នៅក្នុងសមុទ្រ ក្បែរមហាសមុទ្រ​​ អាត្លង់ទិក ពុំមែនសម្រាប់គោលបំណងវិទ្យាសាស្ត្រនោះទេ នេះបើតាមការអះអាងអោយដឹង ពីអង្គ ចៅក្រម តុលាការ កំពូល របស់អង្គការសហប្រជាជាតិ ខណៈបានសម្រេច កាលពីថ្ងៃច័ន្ទ ម្សិលមិញ អមជាមួយនឹងការយល់ស្រប ជាមួយនឹង ប្រទេសអូស្រ្តាលី ថា រដ្ឋាភិបាលក្រុង តូក្យូគួរតែលុបចោល អាជ្ញាប័ណ្ណដើម្បីចាប់និងសម្លាប់ត្រីបាឡែនសម្រាប់គោលបំណងស្រាវជ្រាវ នេះបើយោង តាមការ ដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន បរទេស អឺរ៉ូញូវ ។

គួររំឭកថា ប្រទេស អូស្រ្តាលី មកនាំយកករណីខាងលើនេះ​ មកធ្វើការវិភាគនៅឯ តុលាការ យុត្តិ ធម៌អន្តរជាតិ International Court of Justice កាលពីអំឡុងឆ្នាំ ២០១០ មកម្ល៉េះ ដោយនៅក្នុង នោះ មានបញ្ហាមួយចំនួនដែលត្រូវប្រឈម ពោលជំនួស អោយការនេសាទ ក្នុងគោលបំណង ធ្វើការ ពិសោធន៍ ប្រទេសជប៉ុនរងនូវការចោទប្រកាន់អោយដឹងថា តាមពិតទៅ រាល់ការនេសាទ គឹស្ថិត នៅក្រោមរូបភាព ពាណិជ្ជកម្មសុទ្ធសាធ ។

បន្ថែមពីលើនេះ បើតាមការអោយដឹង ពីលោក Peter Tomka ជាប្រធានអង្គចៅក្រម អោយដឹងថា ទិន្នផលជាក់ស្តែង បង្ហាញអោយដឹង ពីការនេសាទ ដែលថា ក្នុងគោលបំណងធ្វើ ការសិក្សាស្រាវ ជ្រាវ ទៅលើ គម្រោង JARPA​ II រកអោយឃើញថា ត្រីបាឡែន ប្រមាណជាង ៣៦០០ ក្បាល ចាប់គិតតាំងពីឆ្នាំ ២០០៥ មក ត្រូវបានសម្លាប់ជាបន្តបន្ទាប់ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ


Tags: Japan Tokyo Asia Int news Breaking news Unt news