CamNews

ព័ត៌មានអន្តរជាតិ 

យន្ត​ហោះ​របស់​ព្រះ​មហា​ក្សត្រ ស្វាស៊ីឡង់ ត្រូវ​ឃាត់​ទុក​នៅ​កាណាដា ដោយ​សារ​រឿង​ជំពាក់​លុយ​មិន​សង

(កាណាដា)៖ យន្តហោះផ្ទាល់ខ្លួន របស់ព្រះមហាក្សត្រស្វាស៊ីឡង់ ព្រះចៅ Mswait III ត្រូវបានអាជ្ញាធរកាណាដា ចាប់ឃាត់ទុកជាលើកទីពីរ ដោយ​សារ​តែ​រឿង​ជំពាក់​លុយ មិន​ព្រមសងតាមកាលកំណត់។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ Reuters នៅយប់ថ្ងៃព្រហស្បតិ៍ ទី​១៩ ខែ​ឧសភា ឆ្នាំ២០១៦។

ក្រុមហ៊ុន Shanmuga Rethenam របស់សិង្ហបុរី ដែលជាដៃគូពាណិជ្ជកម្ម ជាមួយព្រះចៅ Mswait III បានស្នើអាជ្ញាធរកាណាដា ចាត់​វិធាន​ការ​ដូច​ខាង​លើ​នេះ ដោយមានការអនុញ្ញាតពីតុលាការរបស់ ប្រទេសកាណាដា ព្រម​ទាំង​ធ្វើ​ការ​បង្កក​ទ្រព្យ​សម្បត្តិ ដែល​ព្រះ​ចៅ​នៃ​រាជា​ណា​ចក្រ នៅ​តំបន់​អាហ្វ្រិក​ខាង​ត្បូង​មួយ​នេះ ចំនួន៥,៤លានដុល្លារអាមេរិក ដែល​ព្រះ​អង្គ​ធ្លាប់​អះ​អាង​ថា​ជា​ប្រាក់​កម្ចី។

អ្នកនាំពាក្យរដ្ឋាភិបាលស្វាស៊ីឡង់ លោក Percy Simelane បានឲ្យដឹងថាព្រះអង្គរបស់ខ្លួន មិនបានជំពាក់លុយក្រុមហ៊ុនសិង្ហបុរី​នោះ​ឡើយ ហើយ​ព្រះ​អង្គ​នឹង​ចូល​ស្រាយ​បំភ្លឺចំពោះ មុខតុលាការក្នុងពេលឆាប់ៗ៕

ប្រភព ៖ រ៉យទ័រ
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Int news Hot news Turkey ISIS Swaziland