សៀមរាប ៖ នាយករដ្ឋមន្រ្តី ម៉ែន សំអន បានថ្លែងកាលពីម្សិលមិញថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គួរតែផលិតខ្សែភាពយន្តខ្នាតធំដែលចងក្រងអំពីឯកសារប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ដើម្បីបង្កើនជាមូលនិធិ ។
លោកស្រី សំអាន បានធ្វើអត្ថាធិប្បាយ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រសួងថា "យើងគួរតែផលិតខ្សែភាពយន្តខ្នាតធំមួយ ដើម្បីឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់អ្នកជំនាន់មុន បានបន្សល់ទុកអោយ។ ហើយចំនែកឯប្រាក់ចំនេញដែលបានមកពីខ្សែភាពយន្តនេះ នឹងត្រូវបរិច្ចាកទៅដល់ មន្រ្តីរាជការ និងកងទ័ព ដោយផ្តល់ឲ្យពួកគាត់ជាអាហារ" ។
អ្នកស្រី សំអាន បានបន្ថែមទៀតថា យើងត្រូវខិតខំស្វែងរកដៃគូឯកជនដើម្បីចូលរួមផលិតខ្សែភាពយន្តនេះ និងចងក្រងឯកសារអំពីដីធ្លីរបស់ប្រជាជននិងវប្បធម៌របស់យើង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ khmertimeskh