CamNews

តារា 

ការពិតចឹងសោះ! បានជានាង Suzy និង Lee min ho មិនអាចបែកគ្នាបាន ទោះបីជាព័ត៌មានអាក្រក់ៗរាប់មិនអស់ក៏ដោយ!

ព័ត៌មានកំសាន្ត ៖ តារាសម្តែងលំដាប់ប្រទេស លោក Lee Min Ho និងស្រីស្រស់នាង Suzy ធ្លាប់ត្រូវបានគេសង្ស័យថា អ្នកទាំង ២ មានទំនាក់ទំនងស្នេហាជាមួយគ្នា រហូតធ្វើឲ្យផ្ទុះឡើងនូវរឿងអាស្រូវជាច្រើននៅក្នុងវិស័យ K-Pop រហូតដល់ស្នេហាអ្នកទាំង ២ បានលេចឡើងជារូបរាង និងបើកចំហរ ទូទាំងពិភពលោកមកទល់ថ្ងៃនេះ ។ 

ដោយយោងាតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសកូរ៉េបានឲ្យដឹងថា មានក្រុមអ្នកគាំទ្រជាច្រើនតែងតែមានចម្ងល់មួយថា តើSuzy និង Lee Min Ho ចាប់ផ្តើមទាក់ទងគ្នាដោយរបៀបណា? ហេតុអ្វីបានជាស្នេហារបស់ពួកគេល្អឥតខ្ចោះបែបនេះ? 

ដំបូងឡើងមានមនុស្សជាច្រើនជឿជាក់ថា នាង Suzy និង Lee Min Ho មិនអាចបន្តទៅមុខបានយូរឡើយ ដោយសារតែពួកគេគឺជាតារាល្បីដូចគ្នា ម្យ៉ាងវិញទៀតស្នេហានៅក្នុងវិស័យសិល្បៈហាក់បីដូចជាមិនសូវស្ថិតស្ថេរទាល់តែសោះ ។ ប៉ុន្តែនៅទីបំផុត នាង Suzy និង Lee Min Ho នៅតែបញ្ជាក់ឲ្យក្រុមអ្នកគាំទ្របានឃើញថា ស្នេហារបស់ពួកគេនៅតែរឹងមាំដូចថ្ងៃដែលពួកគេផ្តើមស្នេហ៍ដំបូង ទោះបីពួកគេមិនសូវជាមានពេលវេលាឲ្យគ្នាបានច្រើនក៏ដោយចុះ ។

មូលហេតុចំបងបំផុតដែលធ្វើឲ្យនាង Suzy និង Lee Min Ho​ កាន់តែស្រលាញ់គ្នានោះគឺ ពាក្យចចាមអារាមដែលពួកគេគិតថា គ្មានប្រយោជន៍ និងមិនគួរចំណាយពេលដែលមានតម្លៃសម្រាប់គិតនាំតែឈឺក្បាល ដូចជា ធ្លាប់មានពាក្យចចាមអារាមថា Lee Min Ho ធ្លាប់ត្រូវនាង Suzy បដិសេដរឿងរៀបការ, ចោតប្រកាន់ថា នាង Suzy មានផ្ទៃពោះមុនរៀបការ និងរឿងអាស្រូវជាច្រើនទៀត ប៉ុន្តែនៅតែមិនអាចបញ្ឃប់ស្នេហារបស់ពួកគេបាន ផ្ទុយទៅវិញស្នេហានឹងកាន់តែរឹងមាំឡើយ ដោយគ្មានព័ត៌មានណាមួយថា អ្នកទាំងរៀបនឹងបែកគ្នាឡើយ ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: Lee min ho So Ji Sub Hyun Bin kung nam min Suzy