CamNews

តារា 

តារាស្រីកូនកាត់ Chompoo តក់ស្លុតយ៉ាងខ្លាំងជាមួយកាដូ ដែលប្តីជូននៅក្នុងថ្ងៃកំណើត

ព័ត៌មានកំសាន្ត ៖ តារាសម្តែងកូនកាត់ អង់គ្លេស និងថៃ អ្នកនាង Chompoo araya គឺជាតារាស្រីម្នាក់ដែលមានស្វាមីរួចទៅហើយ ។​ មិនត្រឹមតែប៉ុណ្ណោះទេ ​ប្តីរបស់នាងក៍ជាមនុស្សប្រុសផ្អែមល្អែម នឹងយកចិត្តទុកដាក់ជាមួយនាងខ្លាំងណាស់ដែរ អាចនិយាយបានថា នាងគឺជានារីម្នាក់ដែលមានសំណាងរើសចំប្តីល្អម្នាក់ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ E! Well បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ តារាសម្តែងកូនកាត់ជាតិសាសន៍ អ្នកនាង chompoo araya និងស្វាមី បាននាំគ្នាទៅកន្លែងដ៏អស្ចារ្យមួយដែលជា កន្លែងតំណាងនៃនិមិត្តសញ្ញា​ប្រទេសបារាំងគឺកន្លែង Eiffel Tower ដើម្បីស្រុះស្រូបអាហារពេលល្ងាចជាមួយគ្នានៅក្នុងថ្ងៃខួបកំណើតរបស់នាង ។ 

ហើយប្តីរបស់នាងបានទិញនំខេកយ៉ាងធំមួយ ដោយមិនឲ្យនាងដឹងខ្លួនឡើយ ដើម្បីធ្វើឲ្យប្រពន្ធជាទីស្រលាញ់មានការភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំង នៅក្នុងខួបកណើត ។​

មិនត្រឹមតែប៉ុណ្ណោះទេ លោកថែមទាំងបានចំណាយពេលវេលាពេញមួយថ្ងៃ​ ដើម្បីជូនប្រពន្ធជាទីស្រលាញ់របស់គាត់ ដើរផ្សារ ទិញឥវ៉ាន់ នឹងធ្វើអ្វីៗផ្សេង នឹងស្របតាមចិត្តតារាស្រី Chompoo araya ទាំងអស់តែម្តង ៕
















ប្រែសម្រួល​ ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Chompoo araya