រមណីយដ្ឋានសេកសកបានកើតឡើង តាំងពីយូរលង់មកហើយប៉ុន្តែមិនមាន ការអភិវឌ្ឍឲ្យ
ក្លាយជាកន្លែង ទេសចរណ៍ សម្រាប់ទាក់ទាញភ្ញៀវមក កម្សាន្តនៅឡើយទើបតែក្នុងពេល
ថ្មីៗនេះមានការកែប្រែមុខមាត់ជាថ្មី ក្រោមការអភិវឌ្ឍរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង។
រមណីយដ្ឋានសេកសកមានទីតាំងស្ថិតនៅក្នុងឃុំត្រែ ស្រុករតនមណ្ឌល មានចម្ងាយ ៥០
គីឡូម៉ែត្រពីក្រុងបាត់ដំបង តាមផ្លូវជាតិលេខ ៥៧ បត់ឆ្វេងតាមផ្លូវទៅស្រុក សំឡូត។
រមណីយដ្ឋានសេកសក បានរំលេចខ្លួនឡើង លើផ្ទៃដីរាប់ហិកតារដ៏ធំល្វឹងល្វើយនាតំបន់
មាត់ស្ទឹងសង្កែ។ ក្រៅពីទិដ្ឋភាពធម្មជាតិ នៃទឹកស្ទឹងហូរបត់បែនមកប៉ះផ្ទាំងថ្មដា ក៏នៅមាន
ទេសភាពប្លែកៗជាច្រើនទៀតសម្រាប់កម្សាន្តផងដែរ។ មានបង់សំរាប់ភ្ញៀវទេសចរអង្គុយ
លេង ស្រះទឹកដ៏ថា្លសំរាប់ងូតទឹកលេងរូបចម្លាក់សិប្បនិមិត្តជាដើម។ នៅនៅចុងខាងជើង
នៃសួនឯណោះវិញ គេសង់រោង “ឡានបុកគ្នា” និងរោងសំរាប់រាំកំសាន្តផងដែរ។
អ្នកទៅលេងសេកសក ក៏អាចចូលលេងរមណីយដ្ឋានពពុះពេជ្រចិន្តា ដងទង់ និងរមណីយ
ដ្ឋានបុរេប្រវត្តិ ល្អាងស្ពាន ដែលស្ថិតនៅចម្ងាយ ៥ ទៅ ៦ គីឡូម៉ែត្រពីសេកសក៕
ដោយ៖ រិនដូ
ប្រភព៖ chanbokeo