ថ្មីៗនេះការប្រកួត បវកញ្ញាចក្រវាឡឆ្នាំ ២០១៣ នៅកោះបាលីប្រទេស ឥណ្ឌូនេស៊ី បាននឹង
កំពុងត្រៀមរៀបចំប្រកួតហើយ ចំណែកបេក្ខនារីដែលមកពី ២៥ ប្រទេសក៏មកដល់ប្រទេស
ឥណ្ឌូនេស៊ីអស់ដែរ តែមានរឿងមួយដ៏គួរអោយភ្ញាក់ផ្អើលបានកើតឡើង ។
កាលពីថ្ងៃទី ៣ កញ្ញាកន្លងទៅនេះ មានអ្នកកាន់សាសនាមូស្លីម ច្រើនជាង ២០០ នាក់បាន
ប្រមូលផ្តុំគ្នានៅមុខ អគារពាណិជ្ជកម្ម MBC Tower ដែលជាទីស្នាក់ការនៃការប្រកួតបវរកញ្ញា
ចក្រវាឡ ២០១៣ ។ ការប្រឆាំងតវ៉ានេះ ដឹកនាំដោយសមាគមសាសនាមូស្លីមមួយ ដែលធំ
ជាងគេនៅក្នុងប្រទេស ។ ប៉ូលិស ៣០០ នាក់ក៏បានបញ្ជាអោយទៅការពារ នៅទីនោះដែរ ។
នៅក្នុងបដានៃការតវាមួយ ជាភាសាឥណ្ឌូនេស៊ី បានសរសេរថា ការប្រកួតបវរកញ្ញាចក្រវាឡ
គឺជាការ បញ្ចេញភាពកេរខ្មាស់របស់ស្ត្រី ដែលផ្ទុយទៅនិង ច្បាប់នៃសាសនាមូស្លីម អោយស្ត្រី
ស្លៀកពាក់ជិតៗ ។ ខាងអ្នកតំណាងនៃសាសនាមូស្លីម បានទទូចអោយ លុបចោលការប្រកួត
នេះម្តងរួចមកហើយ កាលពីសប្តាហ៍មុន តែមិនមានចំលើយឡើយ ទើបតែមកដល់ពេលនេះ
ទើបមានការ ប្រឆាំងតវ៉ាពី អ្នកកាន់សាសនមូស្លីម ។
គួរបញ្ជាក់ផងដែរថា ដោយសារតែបញ្ហាសាសនា និងដើម្បីតំរូវចិត្តអ្នកកាន់សាសនាមូស្លីម អ្នក
រៀបចំកម្មវិធី បានដកវិញ្ញាសារប៊ីគិនីចេញ ហើយដាក់ជំនួសនូវសំលៀកបំពាក់ ប្រពៃណីអ្នកកោះ
បាលីវិញ តែអ្នកកាន់សាសនាមូស្លីម នៅតែមិនពេញចិត្តទៀត ៕
ដោយ ៖ លីលី
ប្រភព ៖ k14