ថៃ ៖ ជារឿងដ៏សប្បាយចិត្តមួយក្រោយពីបានដឹងថា ក្មេងៗដែលបាត់ខ្លួននៅក្នុងរូងភ្នំ ត្រូវបានរកឃើញកាលពីថ្ងៃទី ០២ ខែកក្កដា ហើយពួកគទាំងអស់សុទ្ធតែនៅរស់រានមានជីវីតទាំងអស់គ្នា ។
ទទ្ទឹមនឹងនេះផងដែរ ក៏មានមតិរិះគន់ផងដែរថា ប្រសិនបើគ្រូនោះមិននាំក្មេងៗចូលទៅទេក៏គ្មានរឿងនេះកើតឡើងដែរ ។ នៅក្នុងនោះផងដែរ តារាសម្តែងថៃ នាង Chompoo araya ក៏បានបង្ហោះរូបថតមួយសន្លឹកនៅគណនីអុិនស្រ្តាក្រាម ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "នៅខាងគ្រូបង្វឹកអុីខេ ចំណងជើងមិនទាក់ទងជាមួយនិងរូបភាព ខ្ជិលនិយាយច្រើនឈឺកណាស់" ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
ក្រោយពីបានឃើញសារបែបនេះ ទស្សនិកជនបានកាត់ន័យថា តារាស្រីវ័យ ៣៧ ឆ្នាំរូបនេះ គឺឈរនៅខាងគ្រូបង្វឹក ម្យ៉ាងវិញទៀតប្រសិនបើគ្មានគ្រូទៅជាមួយ ក្មេងៗក៏មិនសូវយល់ដឹង ហើយអាចទ្រាំនៅក្នុងរូងច្រើនថ្ងៃបែបនេះផងដែរ ។
គួរបញ្ជាក់ឲ្យដឹងថា មិនមែនតែនាង Chompoo ទេ ដែលចេញមុខលើកទឹកចិត្តដល់អ្នកដែលជាប់នៅក្នុងល្អាងថាំហ្លួង ផ្ទុយទៅវិញនៅមានតារាផ្សេងៗជាច្រើនដួងទៀតនៅក្នុងប្រទេសថៃ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ posttoday