CamNews

កីឡាអន្តរជាតិ 

Neymar ថ្លែងបញ្ជាក់ពីគោលដៅនៅថ្ងៃអនាគត ក្នុងក្លឹប Barcelona

ព័ត៌មានកីឡា៖ ដោយមានការចាប់អារម្មណ៍ខ្លាំងពីបណ្ដាក្លឹបធំៗល្បី នឹងទីផ្សារកីឡាករវ័យក្មេងរូបនេះ ប៉ុន្ដែសាម៉ីខ្លួន ដូចជាមិនមានការភ្ញាក់ផ្អើលអ្វីទាល់តែសោះ ក្រៅពីទទួចនូវពាក្យសម្ដីដដែលៗថា ខ្លួនមិនចង់ទៅណាក្រៅពី Barcelona នោះទេ ។ 

ថ្មីៗនេះក្លឹប Real Madrid បានលេចចេញដំណឹងយ៉ាងក្ដៅគគុកថាក្លឹប គ្រោងនឹងផ្ដល់ប្រាក់ខែដល់កីឡាករ​ Neymar ស្មើនឹងចំនួនប្រាក់ខែ Ronaldo ពីរដង ប្រសិនជាកីឡាករពិតជាយល់ព្រមទួលយកទីផ្សាររបស់ក្លឹប ដំណឹងនេះបានធ្វើឲ្យទីផ្សារកីឡាករដទៃទៀតមានការច្រណែន នឹងឱកាសនេះជាខ្លាំង ប៉ុន្ដែសម្រាប់កីឡាករវិញ បែជាមិនចាប់អារម្មណ៍ បែជាទទួចថាមិនចង់ទៅណាពីក្លឹប Barcelona ព្រោះក្លឹបនេះបានផ្ដល់គ្រប់យ៉ាងដែលកីឡាករចង់បានកន្លងមក។ 

Neymar ដែលមានវ័យទើបតែ ២៣ឆ្នាំ មានបំណងចង់ក្លាយខ្លួនជាកំពូលកីឡាករដែលល្បីល្បាញ ប្រចាំ​នៅអឺរ៉ុប នៅថ្ងៃអនាគត ហើយកីឡាករក៏បានថ្លែងដោយផ្ទាល់ថា កីឡាករពិតជាសប្បាយចិត្ដក្នុងទឹក​ដី​ Barcelona ជាពិសេសមិត្ដរួមក្រុមដែលមានសមត្ថភាពខ្លាំងដូចជា Messi និង Suarez។ កីឡាករមានអ្វី​គ្រប់យ៉ាងនៅទីនោះ ហើយក៏មិនចង់ទៅណាដែរ។ លោក Guardiola​ ក៏ជាគ្រូបង្វឹកដ៏ល្អ ផងដែរ គាត់គឺជា​គ្រូបង្វឹកដែល កីឡាករមានការកោតសរសើរ ប៉ុន្ដែសម្រាប់ថ្ងៃអនាគត កីឡាករចង់ទៅលេង នៅលើទឹកដីប្រេស៊ីល ឬ អាមេរិក ប្រសិនជាគាត់ចង់ផ្ទេរចេញពី Barcelona មែននោះ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ gazzettaworld.gazzetta


Tags: Sport News Neymar Barcelona