ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្លឹប Chelsea លោក Jose Mourinho ក្រោយពីបាត់បង់ទំនុកចិត្ដនឹងគ្រងតំណែងជាម្ចាស់ពាន Premier League ក្នុងរដូវកាលនេះ បែជាងាកមកចាប់អារម្មណ៍លើ Champions League វិញម្ដង ខណៈដែលគាត់បានអះអាងថា Chelsea អាចនឹងលើកពាននេះ បើផ្អែកលើលទ្ធផលប្រកួតកាលពីម្សិលម្ង៉ៃ ជាមួយ Porto ក្រោមលទ្ធផលពិន្ទុ ២-០។
Chelsea បានធ្លាក់ទម្រង់លេងយ៉ាងគំហុក ចាប់តាំងពីរដើមរដូវកាល Premier League រហូតមកទល់ពេលនេះ។ ក្លឹប បានបរាជ័យជាច្រើនការប្រកួត ធ្វើឲ្យធ្លាក់តំណែងកាន់កាប់លេខរៀងទី ១៤ក្នុងតារាង ដូច្នេះជារឿងមួយ ពិបាកស្រោចស្រង់ជាខ្លាំង ប្រសិនជាប្រៀបធៀបទៅរដូវកន្លង។ ស្របគ្នានោះផងដែរ ក្នុងរដូវកាលនេះ Chelsea បែជាឡើងកូតខ្លាំង ក្នុងព្រឹត្ដិការណ៍ Chempions League ទៅវិញ ខណៈដែលមួយការប្រកួតចុងក្រោយ បញ្ចប់វគ្គចាប់ក្រុម Chelsea បានបំបាក់ Porto ដែលជាអតីតក្លឹបសិ្ថតក្រោមការដឹកនាំរបស់លោក Jose Mourinho អាចឡើងខ្លួនមកដល់វគ្គគម្រុះផ្ដាច់ព្រ័ត្រ។ Jose Mourinho ធ្លាប់ដឹកនាំក្លឹប Porto និង Inter ឲ្យលើកពាន Champions League កាលពីឆ្នាំ ២០០៤ និង ២០០៧ ខណៈដែលទម្រង់ស្ថានភាពនៃការដឹកនាំ នាពេលនោះគឺមិនខុសអីនឹង ពេលនេះ ដែលគាត់កំពុងតែដឹកនាំ Chelsea ត្រូវបរាជ័យ League ក្នុងតំបន់ ហើយលជោគជ័យ Champoins League ទៅវិញ ដូច្នេះ គាត់នឹងសង្ឃឹមថា Chelsea ក៏អាចមានឱកាសលើកពាន Champions League ។
គូសបញ្ជាក់ផងដែរថា Chelsea បានយកឈ្នះ Porto ក្នុងទឹកដីរបស់ខ្លួនក្រោមលទ្ធផលពិន្ទុ ២-០ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ onefootball