ព័ត៌មានកីឡា៖ យោងតាមការបកស្រាយបង្ហាញរបស់គេហទំព័រសារព័ត៌មាន ប៊ីប៊ីស៊ី និយាយថា ក្លឹប Liverpool គឺជាមុខសញ្ញាសំខាន់ជាងគេដែលត្រូវធ្វើការសើបអង្កេត ទៅលើការប្រព្រឹត្ដិខុសបទបញ្ជាFFP របស់ Uefa។
ផ្អែកទៅលើច្បាប់របស់ Uefa បានសម្រេចរួចហើយថា ក្រុមទាំងអស់ដែលកំពុងតែស្ថិតក្នុងការប្រកួតនៅ អឺរ៉ុបនេះ និងត្រូវចំណាយកើនទៅដល់ទៅ ៣៥ លានផោនច្រើនជាងកាលពី ២ រដូវកាលកន្លង។ ហើយសម្រាប់ការផាកពិន័យផងដែរនិងប្រាកដច្បាស់ណាស់ ថានិងត្រូវអនុវត្ដ ប្រសិនបើហ៊ានល្មើសច្បាប់ ស្របទទឺមពេលនោះដែរ Manchester City ក៏ធ្លាប់ទទួលរងការផាកពិន័យនេះផង ខណៈពេលក្រុមបានល្មើសច្បាប់នៃការកំណត់កញ្ចប់ថវិការដែលត្រូវចំណាយ។ ដោយឡែកសូមបញ្ជាក់ទៀតថា កាលពីមួយរយៈពេលមុន ៤៩ លានផោនលើការចំណាយ និង ៣២ លានផោនត្រូវបានគេព្យូរ Man City បានប្រឈមមុខរួចហើយ ។ ប៉ុន្ដែបែមករឿងដូចគ្នា Liverpool ក៏កំពុងតែស្ថិតនៅក្នុងការសើបអង្កេត ថ្វីត្បិតតែកាលពីរឆ្នាំ ២០១២ -១៣ ទឹកប្រាក់ ៤៩ លានផោន និង ២០១១-១២ ចំនូន ៤១ លានត្រូវ Liverpool ជួបប្រទះរួចមកហើយ តែក្នុងពេលថ្មីៗនេះ អាចនិងត្រូវកើតឡើងម្ដងទៀត ថាតើ គ្រប់យ៉ាងនិងត្រូវជាយ៉ាងណា Liverpool និងបញ្ជាក់នៅពេលក្រោយទៀត។ ទាក់ទងនិងការលើកឡើងនេះ Livepool ស្របជាមួយ Monaco Inter Milan និង Roma បានយល់ព្រមប្រគល់គណៈនេយ្យ របស់ក្រុម ឲ្យទៅកាន់ Club Financial Control Body (CFCB) រួចរាល់ហើយ ប៉ុន្ដែ CFCB មានគម្រោងចង់ឲ្យមានការផ្ដល់ដំណឹងជាបន្ដបន្ទាប់ពីព័ត៌មានថវិការរបស់ពូកគេ។
ដោយ៖ អឿ អ៊ុុយ
ប្រភព៖ ប៊ីប៊ីស៊ី