CamNews

ព័ត៌មានអន្តរជាតិ 

ភ្ញាក់ព្រើត!!! អង្គការ Nasa រកឃើញ ថ្មភក់ ប្រាសាទអង្គរវត្ត នៅលើភពអង្គារ ?

ព័ត៌មានអន្តរជាតិ៖ តាំងពីដើមរៀងមកហើយ ដែលអង្គការ ណាសា  ពិសេស បណ្តាអ្នកវិទ្យាសាស្រ្ត មកពី ណាសា បានព្យាយាមស្រាវជ្រាវ ស្វែងរក ពីភាវៈមានជីវិត   នៅលើ ភពអង្គារ ជាលទ្ធផល ក្នុង រយៈពេលដ៏ខ្លីកន្លងផុតទៅនេះ ណាសា បានប្រកាសថា ខ្លួនពិតជាបាន រកឃើញ ប្រភពទឹកនៅលើ ភពអង្គារពិតប្រាកដមែន។ ជាបន្តបន្ទាប់ របក   គំហើញ ពី ការស្រាវជ្រាវ អង្គការណាសា នៅលើភព អង្គារ ដែលបានផ្តិតនាំមកដល់ភពផែនដីនោះ បាននាំមកនូវ ភាពស្រឡាំងកាំងភ្ញាក់ផ្អើលនិងងឿយ ឆ្ងល់ជាបន្តបន្ទាប់ ។

ជាជាងការគូសបញ្ជាក់ ថាបានរកឃើញប្រភពទឹក នៅលើភពអង្គារ ទ្រឹស្តីចុងក្រោយ ពីបណ្តាញអ៊ីន ធើណេតបរទេសចុះផ្សាយអោយដឹងថា អង្គការណាសា ផ្តិតបានរូបភាព ដុំថ្មមួយប្រភេទ នៅលើភព អង្គារ ស្រដៀង ខ្លាំងទៅនឹងថ្ម ប្រាសាទអង្គរវត្ត ប្រទេសកម្ពុជា  ទោះជាយ៉ាងណាក៏ដោយចុះ ពុំទាន់ ជាក់ច្បាស់នៅឡើយទេ ថារូបភាពដុំថ្ម ដែលផ្តិត  បាន  នោះ  គ្រាន់ តែជាដុំថ្មសាមញ្ញមួយដុំ ឬក៏ដុំថ្ម ប្រាសាទ។

 

របាយការណ៍ បញ្ជាក់អោយដឹងថា របកគំហើញ ពី អង្គការ ណាសា តាមរយៈការផ្តិតរូបភាព បានជា បន្តបន្ទាប់ ពីភពអង្គារ បាននាំមកនូវ ទ្រឹស្តីមួយចំនួនជជែកដេញដោល ថាតើ ពិតជាមានភារវៈមាន ជីវិតនៅលើភពអង្គារពិតប្រាកដមែនឬក៏យ៉ាងណា ? គួរបញ្ជាក់ថា ជាមួយនឹងបេក្ខភាពសារព័ត៌មាន ចុងក្រោយបង្អស់ ក្រោមប្រធានបទក្តៅ Nasa ផ្តិតបានរូបភាព ដុំថ្ម ដូចខ្លាំងទៅ នឹងថ្ម ប្រាសាទអង្គរ នោះ មានមតិជាច្រើន ពីបណ្តាញសង្គមហ្វេសប៊ុក ថាដុំថ្មមួយនោះ មើល  យ៉ាង ណាក៏មិនដូចថ្មប្រា សាទអង្គរវត្ត តើមានអំណះអំណាងច្បាស់   ជាងនេះ ដែរឬទេ ? ខណៈ អ្នកផ្សេងទៀត អោយដឹងថា មើលយូរៗទៅទើបស្រដៀង និងអ្នកខ្លះទៀតថា បើ Zoom In វិញ ឃើញរូប អប្សរា ថែមទៀងផង ៕

ខាង  ក្រោមនេះ  គឺ ជាបណ្តារូបភាព ពីណាសា ដែលធ្លាប់ផ្តិតបានពីភពអង្គារ ៕

Buddha On Mars

 

Woman on Mars

 

Trees on Mars


 

Mouse on Mars


 

Perfectly formed pyramids


 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ៊ិនធូដេ និង អ៊ិចហ្វ្រេស


Tags: Breaking news World news Nasa Angkor Wat Cambodia